ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំដឹកនាំកម្លាំងចម្រុះចុះឆែកឆេររោងសន្និធិ លោកឧកញ៉ា វ័ន្ត ប៊ុនថៃ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង និងលោកក្រឡាបញ្ជីអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ស្រុក ខេត្តចុះត្រួតពិនិត្យ ឆែកឆេររោងសន្និធិរបស់លោកឧកញ៉ា វ័ន្ត ប៊ុនថៃ កាលពីវេលា ព្រឹកថ្ងៃទី០៤កុម្ភៈឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិសុក្រមជ្រុំ ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ 

លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានឱ្យដឹងថាពេលបើកសោរ រោងសន្និធិខាងលើនេះយើងបានពិនិត្យឃើញក្នុងរោងមានស្តុកឈើ អារ មួយចំនួនរក្សាទុកក្នុងរោងសន្និធិនេះហើយយើងបានសម្រេចផ្អាកការត្រួតពិនិត្យ ដោយពុំមានការវាស់វែងឈើទាំងនេះទេ ដោយទុកពេលពិភាក្សាបច្ចេកទេស ជាមួយគណ:កម្មាធិការ ថ្នាក់ខេត្តសិន។

លោកព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថាយើងបានដាក់កម្លាំងចម្រុះ​យាមការពាររោងសន្និធិដើម្បីកុំឱ្យ មានការចល័តឈើចេញរក្សាភាពដើមដើម្បីទុកចាត់ការតាមនីតិវិធី។ ហើយយើងបានប្រគល់សោរ ឃ្លាំងរោងសន្និធិ ជូនលោកសួរ ដាវី​ នាយផ្នែករដ្ឋបាល ព្រៃឈើត្រើយ ឆ្វេងជាអ្នករក្សាទុកហើយបិតរោងសន្និធិខាងលើនេះជាបណ្តោះអាសន្នរហូតដល់មានសេចក្ដីសម្រេចថ្មី៕

គួររំឭកដែរថា ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ​ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយគណ:កម្មាធិការ ថ្នាក់ខេត្ត និងថ្នាក់ជាតិបានចុះត្រួតពិនិត្យ និងឆែកឆេររួចហើយដែរពេលថ្មីៗ នេះនៅឃ្លាំងឈើឧកញ៉ា លោកលីម ប៊ុនណា នៅស្រុកមេមត់ ចំនួនជាង២០០០ ម៉ែត្រគីប មានច្បាប់ និងនៅឃ្លាំងឈើលោកឧកញ៉ា វ័ន្ត ប៊ុនថៃ នៅក្នុងស្រុកអូរាំងឪ ចំនួនជាង១ពាន់ ម៉ែត្រគីប ក្នុងនោះអត់ច្បាប់ជិតពាក់កណ្ដាលនៃឈើទាំងអស់ ។ហើយឈើរបស់លោកឧកញ៉ា វ័ន្ត ប៊ុនថៃ​ នៅក្នុងឃាំងផ្សេងទៀតនេះនៅមិនទាន់ដឹងចំនួន ប៉ុន្មាន មានច្បាប់ រឺ អត់ច្បាប់នៅឡើយទេ រងចាំគណ:កម្មារ ថ្នាក់ខេត្តចុះពិនិត្យនៅពេលក្រោយ៕វណ្ណះ 

...

    
    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print