ក្រុមហ៊ុនTiktokបានប្រកាសថា«ដើម្បីធានាផ្លូវច្បាប់ ក៏ដូចជាធានាពីតម្លាភាព យើងមិនមានជម្រើសណាផ្សេងក្រៅពីប្តឹងប្រឆាំងនិឹងច្បាប់ ហាមប្រាមទិកទុកមិនឱ្យដំណើរការនៅអាមេរិក។
កាលពីថ្ងៃទី២២ខែសីហាក្រុមហ៊ុន Tiktok បានប្រកាសថានឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំឡើងទៅកាន់តុលាការ ដែលបានដាក់គំនាបទៅលើក្រុមហ៊ុននេះ ។ រដ្ឋាភិបាលរបស់លោកត្រាំចោទប្រកាន់ថាក្រុមហ៊ុនTiktok បានគំរាមកំហែងសន្តិសុខជាតិអាមេរិក។
នៅក្នុងសេចក្តីប្រកាស របស់Tiktok បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីធានាផ្លូវច្បាប់ និងតម្លាភាពនៅក្នុងវិស័យពាណិជ្ជកម្ម ក្រុមហ៊ុនTiktok មិនមានជម្រើសណាផ្សេងក្រៅពីផ្លូវច្បាប់នោះឡើយ។
កន្លងមកចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបង្ខំឲ្យលក់ក្រុមហ៊ុនTiktok ឲ្យទៅអាមេរិកវិញ។ ទីក្រុងប៉េកាំងបានចាត់ទុកថាជាការ«ប្លន់»ក្រុមហ៊ុនរបស់ចិនដែលកំពុងរកស៊ីនៅអាមេរិក៕ ដោយ៖ធីរីណា