ក្រុមហ៊ុន Tiktok ប្រកាសប្តឹងរដ្ឋាភិបាលអាមេរិក ឡើងតុលាការ

ចែករំលែក៖

ក្រុមហ៊ុនTiktokបានប្រកាសថា​​«ដើម្បីធានាផ្លូវច្បាប់​ ក៏ដូចជាធានាពីតម្លាភាព យើងមិនមានជម្រើសណាផ្សេងក្រៅពី​ប្តឹងប្រឆាំងនិឹងច្បាប់ ហាមប្រាមទិកទុកមិនឱ្យដំណើរការនៅអាមេរិក​។
កាលពីថ្ងៃទី​២២ខែសីហាក្រុមហ៊ុន Tiktok ​បានប្រកាស​ថានឹងប្តឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំឡើងទៅកាន់តុលាការ​ ដែលបានដាក់គំនាបទៅលើក្រុមហ៊ុននេះ ។ រដ្ឋាភិបាលរបស់លោកត្រាំចោទប្រកាន់ថាក្រុមហ៊ុនTiktok បានគំរាមកំហែងសន្តិសុខជាតិអាមេរិក។
នៅក្នុងសេចក្តីប្រកាស របស់Tiktok បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីធានាផ្លូវច្បាប់ និងតម្លាភាពនៅក្នុងវិស័យពាណិជ្ជកម្ម ក្រុមហ៊ុន​Tiktok មិនមានជម្រើសណាផ្សេង​ក្រៅពីផ្លូវច្បាប់នោះឡើយ​​។
កន្លងមកចិនបានថ្កោលទោសយ៉ាងខ្លាំងដល់អាមេរិកដែលបង្ខំឲ្យលក់ក្រុមហ៊ុនTiktok ឲ្យទៅអាមេរិកវិញ។ ទីក្រុងប៉េកាំងបានចាត់ទុកថា​ជាការ«ប្លន់»ក្រុមហ៊ុនរបស់ចិន​ដែលកំពុងរកស៊ីនៅអាមេរិក​៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print