ក្រសួង​បរិស្ថាន​បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​បរិស្ថាន​ ក្រោមកិច្ចសហការជាមួយគម្រោងព្រៃឡង់បៃតង់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី USAID។ នៅថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបេីកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន​ ក្នុងគោលបំណង​ ផ្តល់ចំណេះដល់ជនបង្គោលយេនឌ័រ ស្តីពីយេនឌ័រ និងការគ្រប់គ្រងធនធានធម្មជាតិ យេនឌ័រ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងជំនាញក្នុងការបណ្តុះបណ្តាល និងសម្របសម្រួល​។ វេទិកា​នេះ​រៀបចំ​ឡេីង​ ដេីម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័រ របស់មន្ទីរបរិស្ថាន និងមន្ទីរកិច្ចការនារីនៃខេត្តទាំង៤ខាងលើ ឲ្យក្លាយជាគ្រូបង្គោលដ៏ឆ្នើម សម្រាប់បណ្តាបណ្តុះបណ្តាលបន្តដល់មន្ត្រី អាជ្ញាធរ និងប្រជាសហគមន៍នៅថ្នាក់មូលដ្ឋាន។

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រក្នុងវិស័យបរិស្ថាន​ បានប្រារព្ធបេីកក្រោមអធិបតីភាពលោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ស៊ឹម យ៉ារ៉ែន និងលោកស្រី ព្រុំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក​ លោកស្រី​ ជាជនបង្គោលយេនឌ័រក្រសួងបរិស្ថាន ព្រមទាំងជនបង្គោលយេនឌ័រនៃមន្ទីរបរិស្ថាន និងមន្ត្រីមន្ទីរកិច្ចការនារី នៃខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងកំពង់ធំ ដែលជាខេត្តស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់​៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print