ស្រវឹងបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់ខ្ទាតសង្កត់គ្រូបង្រៀនម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ​មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានកា​ល​ពី​វេ​លា​​ ម៉ោ​ង​​៨​និង​៤០​នាទី​យប់​ ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ២០១៦ នៅ​លើ​កំ​​ណាត់​​ផ្លូវ​ព្រះ​ន​រោត្ដម​​​ ​​​ទល់មុខ​​​ក្រ​សួង​​​មហាផ្ទៃ​​ ក្នុង​សង្កាត់​​បឹង​​កេង​​​ក​ង​​​១​ ខណ្ឌ​ចំការមនដោយសារថយន្ត​ម៉ាក​(ស៊ីណា)​ ពណ៌​កណ្តុរ​ប្រមេះ​ ពាក់​ស្លាកលេខ​ ខេមរភូមិន្ទ​012-6​9​8​8​​​របស់​អគ្គស្នងការដ្ឋាន​សំភារៈ​បច្ចេកទេស​​១គ្រឿង ជិះដោយបុរសមិនស្គាល់ឈ្មោះ២នាក់ សង្ស័យស្រវឹងស្រាផងបាន​បើកបុ​កទៅបុកក្បាល​នាគពុះចែកផ្លូវ​បាក់​ក្បាល​នាគមួយកង់​ខ្ទាត​ទៅ​ប៉ះ​ នឹងម៉ូតូ​ មួយគ្រឿងបណ្តាលឲ្យដួលសង្កត់​លើ​ជើង​ស្តាំគ្រូបង្រៀនមា្នក់របួសធ្ងន់ ​ ​​​។

ជនរងគ្រោះ​មានឈ្មោះ​ឌីម​ ចាន់ឌី​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ មុខរបរ​គ្រូបង្រៀន​ នៅ​សាកលវិទ្យាល័យ​អាយអាយស៊ី​ ស្នាក់នៅ​ម្តុំ​ផ្សារ​អូឡាំពិក​ ស​ង្កា​ត់​អូឡាំពិក​ ខណ្ឌ​ចំការមន​ ។

លោក ឌីម ចាន់ឌី បាននិយាយថា​ មុនពេលកើតហេតុរូប​លោកទើប​​ចេញ​ពី​បង្រៀន​សិស្ស​ហើយ ជិះម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រី​ម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1H-1771​ក្នុងគោល ​​ត្រឡប់​ទៅ​ផ្ទះវិញ​ដោយ​ធ្វើដំណើរតាមផ្លួវ​ ព្រះ​នរោត្ដម​ ទិសដៅ​ពីត្បូងទៅជើង។លុះមកដល់ចំណុច​ខាងលើបាន​ឈប់​ម៉ូតូ​ទន្ទឹម​នឹង​ក្បាល​នាគ​ពុះចែកផ្លូវ​រង់ចាំ​ ស្តុប​ ដើម្បី​បត់​ឆ្វេង​ ខណៈ​នោះ​ស្រាប់​តែមានបុរស​២នាក់​ បានបើករថយន្ត​ម៉ាក​ស៊ីណា​ ពណ៌​កណ្តុរ​ល្មែះ​ ពាក់​ស្លាកលេខ​ ខេមរភូមិន្ទ​01 .2 6988ជារថយន្តរបស់​អគ្គស្នងការដ្ឋាន​សំភារៈ​បច្ចេកទេស​​ ធ្វើដំណើរតាមបណ្តោយផ្លួវ​ព្រះ​នរោត្ដម​ ទិសដៅពីជើង​ទៅត្បូង​ ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹង​ បាន​រេចង្កូត​ ទៅបុក​និង​ក្បាល​នាគពុះចែកផ្លូវ​បាក់​ក្បាល​នាគមួយកង់​បាក់ខ្ទាត​ទៅ​ប៉ះ​ នឹងម៉ូតូ​របស់លោកដែល​កំពុងឈប់​រង់ចាំ​ស្តុប​ បណ្ដាលឲ្យ​ក្បាល​នាគនោះ​សង្កត់​លើជើងខាងឆ្វេងរើមិនរួច។

ភ្លាមនោះក៏ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំគ្នាលើក​ក្បាល​នាគ​ចេញ​ពី​លើជើង​និ​ងលើករូបលោកទៅដាក់នៅលើចិញ្ចើមផ្លូវ​ រួចបានហៅរថយន្ត​សង្គ្រោះ​ ដឹក​យកទៅព្យាបាលនៅ​មន្ទីរពេទ្យ​បង្អែកមានជ័យ​ ។ ជាមួយគ្នានោះដែរអ្នក​បើក​រថយន្ត​បង្កបម្រុងបើករត់​ តែដោយសារតែ​ខ្ទេចផ្នែកខាងមុខ​ និងបាក់រ៉ូទីលបើកទៅមុខលែងលួច​ ទើបនាំគ្នា​ចុះ​ពី​លើ​រថយន្តទាំងខ្លួនទ្រេតទ្រោត ។

​សាក្សីឲ្យដឹងថាក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះទៅដល់កន្លែងកើតហេតុ​ មិនបានឃាត់ខ្លួនជនបង្កនោះទេ​ ​ផ្ទុយទៅវិញបែរជាទុកឲ្យជនបង្ក​ទាំងពីរ​នាក់នាំគ្នាឡើងជិះ​រថ​យ​ន្ត​សាច់ញាតិមួយគ្រឿងមកទទួលចេញ​​បាត់ទៅ។

​ ចំណែករថយន្ត​បង្កនិងម៉ូតូ​ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅរក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ដោះស្រាយ​តាមច្បាប់ពេល​ក្រោយ​ ៕

បុកទ្រូង១១១

បុកទ្រូង

ដោយ៖ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print