អាវុធខណ្ឌដូនពេញ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន ពីរបទលួចកាច់កម៉ូតូ កាលពីវេលាម៉ោង១២ និង១៥នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៤៧ មុខវិទ្យាល័យហ៊ុនសែនវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ករណីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យខាងលើនេះគឺយោងតាមពាក្យបណ្តឹងផ្ទាល់មាត់របស់ឈ្មោះ ហុក ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ដែលបានបាត់ម៉ូតូ១គ្រឿងម៉ាក YAMAHA SERUIS ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ កាលពីយប់ថ្ងៃទី១១ខែមករាឆ្នាំ២០១៦វេលាម៉ោង០១និង៣០នាទីរសៀល ។

តាមប្រភពព័ត៍មានពីមន្ត្រីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហង្ស តារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅផ្ទះជួល ផ្លូវបេតុង ម្តុំផ្សារឯករាជ្យ និងដកហូតម៉ូតូ១គ្រឿងម៉ាកYAMAHA SERUIS ស្លាកលេខ ភ្នំពេញ1S-6229 ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានប្រាប់ថា គេបានទិញម៉ូតូខាងលេីនេះពីឈ្មោះ ចាន់ នៅចំណុចហ្គេមបាញ់ត្រី ម្តុំផ្លូវរថភ្លេីងផ្លូវ៧០ រយៈពេល១ខែមកហេីយ ក្នុងតំលៃ៣០០$ ហេីយគ្មានធ្វេីលិខិតស្នាមអ្វីទាំងអស់។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនបន្តទៅទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕

12695534_959395607448833_1899781363_o copy

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print