ខេត្តប៉ៃលិន៖ យុវជនម្នាក់បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្យាបាលភ្លាមៗផងដែរ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូចេញពីរៀនគួ ហើយជ្រុលទៅបុកពីក្រោយគោយន្តកន្ត្រៃដែលគេចតស្ងៀម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះឈ្មោះ យ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរឫស្សីក្រោម ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរងរបួសធ្ងន់រយះផ្នែកខាងមុខហូរឈាម និងរលាត់ដៃជើង ៕






...
ដោយ៖ស សារ៉េត










