កងទ័ពជើងទឹក​ថៃ ចេញ​មុខការ​ពារ​ផែន​ការ​គម្រោង​ទិញ​នាវាមុជទឹក​២​គ្រឿង​ពីចិន ដែលតម្លៃ​ជាង៧រយ​លាន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ កងទ័ពជើងទឹកថៃ បានចេញមុខការពារផែនការទិញនាវាមុជទឹកគ្រឿង ស្របពេលរងការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានក្នុងស្រុកក្នុងគម្រោងទិញនាវាមុជទឹកគ្រឿង បើគិតជាទឹកប្រាក់មានតម្លៃ ២២,ពាន់លានបាត (​ស្មើនឹង ៧១៤លានដុល្លារអាមេរិក​) មកពីប្រទេសចិន បន្ទាប់ពីយោធាថៃបានលើកយកចំនួននាវាមុជទឹកខណៈប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍មាន កំពុងទិញ ដើម្បីគាំទ្រភាពចាំបាច់របស់ប្រទេសខ្លួន

សូមជម្រាបថា អំឡុងសន្និសីទព័ត៌មាននៅថ្ងៃទី២៤ ខែសីហាថ្មីៗនេះ នៅទីស្នាក់ការក្នុងទីក្រុងបាងកក កងទ័ពជើងទឹកថៃបានយកចំនួននាវាមុជទឹកដែលកំពុងដាក់ឲ្យប្រើប្រាស់ កំពុងទិញដោយប្រទេសជិតខាង ដើម្បីបង្ហាញពីភាពចាំបាច់សម្រាប់ប្រទេសថៃត្រូវមានកងទ័ពជើងទឹកដ៏ខ្លាំងមួយ ប៉ុន្តែទ័ពជើងថៃ ដែលជាម្ចាស់គម្រោង មិនផ្លាស់ប្ដូរជំហររបស់ខ្លួនទេ ខណៈគម្រោងទិញនាវាមុជទឹកពីចិន ធ្វើឲ្យរដ្ឋាភិបាល និងកងទ័ពថៃរងការរិះគន់ខ្លាំងពីប្រជាជន និងអ្នកនយោបាយក្នុងស្រុក

បើតាមកាសែត បាងកកប៉ុស្តិ៍ កងទ័ពជើងទឹកថៃ បានអះអាងថា វៀតណាមមាននាវាមុជទឹកគ្រឿង​, ឥណ្ឌូណេស៊ីមានគ្រឿង ខណៈកំពុងទិញគ្រឿងបន្ថែម​, ម៉ាឡេស៊ីមានគ្រឿង​, សិង្ហបុរីមានគ្រឿង ខណៈកំពុងទិញគ្រឿងទៀត និងមីយ៉ាន់ម៉ា មានគ្រឿង ខណៈកំពុងស្វែងរកទិញគ្រឿងទៀត

ជុំវិញបញ្ហានេះ លោកឧត្តសេនីយ៍ Thalerngsak Sirisawat នាយផ្នែកប្រតិបត្តិការជើងទឹកថៃ បានគូសបញ្ជាក់ថា ប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍មាននាវាមុជទឹកសរុប ១៨គ្រឿង ដែលកំពុងដាក់ឲ្យប្រើប្រាស់ លោកកឧត្តសេនីយ៍បន្តថា«​ទោះជាសង្គ្រាមធំ ទំនងជាមិនអាចផ្ទុះឡើងនាពេលឆាប់ៗខាងមុខមែន ជម្លោះពាក់ព័ន្ធការទាមទារដែនអធិបតេយ្យនិងដែនទឹកក្នុងសមុទ្រចិនខាងត្បូង នៅតែកំពុងបន្តខណៈមានប្រទេសមហាអំណាចលូកដៃចូល​»​

ត្តសេនីយ៍ Thalerngsak បានសង្កត់ធ្ងន់នៅក្នុងសន្និសីទព័ត៌មានដដែលនេះថា៖ សមុទ្រនេះក៏បម្រើជាផ្លូវដឹកជញ្ជូនទំនិញនិងធ្វើដំណើរដ៏សំខាន់សម្រាប់ប្រទេសថៃ ហើយប្រសិនបើទ័ពជើងទឹករបស់ប្រទេសថៃ មិនខ្លាំងគ្រប់គ្រាន់ទេនោះ ប្រយោជន៍ដែនសមុទ្រថៃ នឹងត្រូវប៉ះពាល់ដោយសារជម្លោះសមុទ្រចិនខាតត្បូងមិនខាន

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្តីនាយសេនាធិការនៃកងទ័ពជើងទឹកថៃ ត្តសេនីយ៍ Sittiporn Maskasem ក៏បាននិយាយនៅក្នុងសន្និសីទព័ត៌មាននេះថា ទ័ពជើងទឹកត្រូវការនាវាមុជទឹកបន្ថែទៀត ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រការពាររបស់ខ្លួន បើទោះបីរងរិះគន់ខ្លាំងមែន ប៉ុន្តែកងទ័ពជើងទឹកថៃ អះអាងថា ការបញ្ជាទិញនាវាមុជទឹកនេះ គឺមានតម្លាភាព ហើយលុយនឹងដកចេញពីកញ្ចប់ថវិកាជាតិរបស់ទ័ពជើងទឹកថៃក្នុងពេលឆ្នាំ

រីឯរដ្ឋាភិបាល និងទ័ពជើងទឹកថៃ ក៏បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយសមាជិកសភាថៃ កាលពីថ្ងៃទី២១ ខែសីហា បានអនុម័តគម្រោងទិញនាវាមុជទឹកពីរគ្រឿងពីប្រទេសចិនក្នុងតម្លៃ២២,ពាន់លានបាតអំឡុងពេលកិច្ចប្រជុំអនុគណៈកម្មាធិការត្រួតពិនិត្យការចំណាយឆ្នាំ២០២១

គួរបញ្ជាក់ថា ការទិញនាវាមុជទឹកពីរគ្រឿងដោយមួយគ្រឿងមានតម្លៃ១១,២៥ពាន់លានបាត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយអតីតរដ្ឋាភិបាលសឹកថៃក្នុងការទិញនាវាបីគ្រឿង នាវាមុជទឹកដំបូង ត្រូវបានទិញនៅឆ្នាំ២០១៧ ហើយត្រូវទទួលនៅឆ្នាំ២០២៤ខាងមុខ យ៉ាងណាមិញ កិច្ចព្រមព្រៀងទិញនេះ នៅមិនទាន់ចូលជាផ្លូវការឡើយ ដោយសភាថៃមិនទាន់អនុម័តលើកញ្ចប់ថវិកាចំណាយឆ្នាំ២០២១ នៅឡើយទេ

ជាក់ស្តែងបច្ចុប្បន្ននេះ ប្រទេសថៃ មិនទាន់មាននាវាមុជទឹកឡើយ តែបានសម្រេចចិត្តទិញបួនគ្រឿងពីចិន ដែលគ្រោងនឹងទទួលបាននៅពេលខាងមុខ អត់មាននាវាមុជទឹកមែន តែថៃជាប្រទេសតែមួយគត់នៅអាស៊ានដែលមាននាវាដឹកយន្តហោះ នាវាដឹកយន្តហោះHTMS Chakri Naruebet ដែលផលិតនៅអេស្ប៉ា ហើយដាក់ឲ្យដំណើរការនៅឆ្នាំ១៩៩៧ អាចដឹកយន្តហោះធុន Sea Harrier AV-8S និងឧទ្ធម្ភាគចក្រ SH-70B ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print