ថ្ងៃឈប់សម្រាករយៈពេលវែង ឆ្លុះបញ្ចាំងពីសេចក្តីសុខ របស់ខ្មែរក្នុងសម័យតេជោសែន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមការងារគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គមក្រសួងទេសចរណ៍
បានលើកឡើងថា៖ ថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃកាលពីសប្តាហ៍កន្លងទៅ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមានពេលវេលា បានជួបជុំក្រុមគ្រួសារ និងដើរលេងកម្សាន្តជិតឆ្ងាយក្នុងដែនដីកម្ពុជាយ៉ាងសប្បាយអឺងកង។
របាយការណ៍ក្រសួងទេសចរណ៍បង្ហាញថា ការឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកដើរលេងកម្សាន្តតាមតំបន់ទេសចរណ៍នានាសរុបរហូតដល់ទៅ ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤.១៤៨នាក់។
ទិដ្ឋភាពដ៏សែនសប្បាយរីករាយនៃគ្រួសារខ្មែរក្នុងឱកាសឈប់សម្រាកនេះ បានបង្ហាញយ៉ាងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ តាមរយៈទិដ្ឋភាពទាំងអស់នេះ បានស្តែងឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរបាននិងកំពុងរស់នៅយ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខជាពន់ពេកក្រោមម្លប់សុខសន្តិភាព នៃការដឹកនាំរបស់ «សម្តេចតេជោ សែន»៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print