ក្នុង​ឆ្នាំ​២០២០​នេះ! ផ្ទៃដី​ដាំ​ដុះ​ស្វាយកែវ​រមៀត​នៅខេត្ត​ប៉ៃលិន បាន​កើនឡើង​ដល់​ប្រមាណ​៥​ពាន់​ហិកតា ដើម្បី​តម្រូវការ​ទីផ្សារ​​ទាំង​ក្នុង និង​ក្រៅប្រទេស

ចែករំលែក៖

ខេត្តប៉ៃលិន៖ ប្រធានតាមមន្ទីរកសិកម្មខេត្តប៉ៃលិន លោក សាយ សុផាត បានបញ្ជាក់ថា បច្ចុប្បន្នប្រជាកសិករនៅខេត្ត កំពុងពង្រីកផ្ទៃដីដាំស្វាយកែវរមៀត ដើម្បីឆ្លើយតបតម្រូវការទីផ្សារ​​ទាំងក្នុង និងក្រៅប្រទេស លោកប្រធានមន្ទីរកសិកម្ម បន្តថា ផ្ទៃដីដាំដុះស្វាយកែវរមៀតនោះ បានកើនឡើងពីប្រមាណពាន់ហិកតានាពេលកន្លងមក ដល់ប្រមាណពាន់ហិកតា នៅក្នុងឆ្នាំ២០២០នេះ

លោក សាយ សុផាត បានបញ្ជាក់ថា «​ផែនការដាំដុះស្វាយកែវរមៀតខេត្តប៉ៃលិន បច្ចុប្បន្នបានសម្រេចតាមផែនការប្រមាណ ៩០ភាគរយហើយ សម្រាប់ផែនការនាំចេញស្វាយ ទៅកាន់ក្រៅស្រុក រំពឹងប្រមាណ ៧០ភាគរយដោយសារ ចាំមើលលទ្ធផល នៃការប្រមូលផល​»​ប្រធានមន្ទីកសិកម្មរូបនេះ បានបន្តទៀត បច្ចុប្បន្នមន្ត្រីជំនាញនៃក្រសួងកសិកម្ម ក៏បាន និងកំពុងផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលបច្ចេកដាំស្វាយស្របតាមស្តង់ដារ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេសផងដែរ

បើយោងតាមរបាយការណ៍ក្រសួងកសិកម្មបានបញ្ជាក់ថា ក្នុងរយៈពេល ខែដើមឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជាផ្លូវការបានចំនួន ៤៤ ០៩៩តោន ដែលចំនួននេះបានកើនឡើងជាងពាក់កណ្តាល បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ដែលមានចំនួនតែប្រមាណ ២៩ ២១៤តោន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print