ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនដុំនៅតែមានលាក់ទុកបំរុងដឹកចេញទៅលក់តែអកុសល់ត្រូវបានគេប្រទះឃើញហើយក៍បានរាយការណ៍ទៅជំនាញទាន់ពេលដើម្បីចុះមកបង្រ្កាប។
លោក តាន់ ថារ៉ា ជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងសហការជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃទី២២ទៅដល់ថ្ងៃទី២៤ខែមករាកន្លងទៅនេះបានរុករកនៅពេលដែលប្រជាពលរដ្ឋរាយការណ៍មកក៍ប្រទះឃើញឈើចំនួន៤៣ដុំនៅចំណុចភូមិសាម៉ក្រៅ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ខណៈពេលនោះដែរក៏មានប្រជាពរដ្ឋបានរាយការណ៍បន្ទាន់មួយកន្លែងផ្សេងទៀតលោកក៏ប្រញាប់ប្រញាល់ត្រឡប់ក្រោយបានទៅដល់ចំណុចអូតាងៅស្ថិតនៅក្នុងឃុំសន្តិភាព ក៍បានឃើញមានគំនរឈើចំនួនជាង១០០០ដុំដែលដឹងថាម្ចាស់ឈើ ឈ្មោះ ភារុំ នឹងឈ្មោះ ហ៊ូ ជាឈ្មួញរកស៊ីដុះស្លែក្នុងដែនដីព្រៃឧទ្យានជាតិវិរះជ័យ ដែលជាជំរកសត្វព្រៃផងដែរ ។
ក្រោយមកបែជាឃើញអ្នកដឹកឈើបួនដុំដែលមានមុខកាត់៦០នឹង៧០ឃ្លុំប្រវែងជាង២ម៉ែត្រក្នុងចំនួន៤៣ដុំ កុំពុងដឹកជំលៀសចេញទទួលម្ចាស់ឈើឈ្មោះរឹតដឹងទាន់ប្តឹងទៅអធិការដ្ឋាននគរបាលស្រុកសហការជាមួយមេព្រៃចុះបង្ក្រាបភ្លាមៗបច្ចុប្បន្នឈើក្នុងចំណោម៤៣ដុំគឺបង្រ្កាបបាន៤ដុំប៉ុណ្ណោះឈើដែលនៅសល់ពួកឈ្មួញបានរំដោះបាត់អស់ហើយដោយគ្មាននណាដឹងម្នាក់ឡើយ ។
ចំណែកឈើដែលជាង១០០០ដុំនៅពុំទាន់ចំណាត់ការនៅឡើយនោះទេរហូតដល់ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៦នេះ ប្រហែលជាមេឈ្មួញទាំងនោះ ចចារជាមួយក្រុមសមត្ថកិច្ចត្រូវរ៉ូវគ្នាអស់ហើយទេដឹងទើបមិនចំណាត់ការនៅឡើយករណីរឿងនេះ ។
យើងខ្ញុំជាអ្នកសារព័ត៌មានរងចាំមើលថាតើសមត្ថកិច្ចចាត់វិធានការបែបណាដែរឬក៍ចង់ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចុះកាលពីកន្លងទៅថ្មីៗនេះ ៕

...
ដោយ៖ វុទ្ធឦសាន