សមត្ថកិច្ចកងរាជអាវុធហត្ថដេញតាមចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់សង្ស័យកាប់ប្រហារទៅលើជនរងគ្រោះ២នាក់លើផ្លូវជាតិលេខ១

ចែករំលែក៖

ខេត្តស្វាយរៀង៖មានករណីកាប់ប្រហារដ៏សាហាវបានបណ្ដាលអោយទាហ៊ានម្នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងប្រជាពលរដ្ឋម្នាក់ទៀតក៏រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យដោយសារក្រុមក្មេងទំនើងស្ទាក់កាប់តាមផ្លូវជាតិលេខ១។

ករណីនេះបានកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុងភូមិប្រសូតិ២ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាបវេលាម៉ោង១០និង៣០នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាមុនពេលកើតហេតុសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយទាបបានទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋថាមានក្រុមក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពកាប់ប្រហារទាហានម្នាក់អោយរងរបួសធ្ងន់នៅផ្លូវជាតិលេខ១ទើបកម្លាំងយើងសហការជាមួយនគរបាលស្រុកចេញប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំងនោះបាននៅចំណុចស្ពានទន្លៀង ស្ថិតនៅឃុំរមាំងថ្កោល ស្រុកស្វាយទាប ខណៈដែលជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងមានកាំបិតប័ុងតោសៀតចង្កេះចាប់ឃាត់ខ្លួនបានតែម្ដង។ ក្រុមក្មេងទំនើងនេះសមត្ថកិច្ចបានធ្វើការប្រដេញពីក្រោយឆ្លៀតទៅកាប់បុរសម្នាក់ទៀតផងដែរ។

ប្រភពបន្តថា ជនរងគ្រោះឈ្មោះចិនពង់ អាយុ៣២ឆ្នាំបុខរបរ យោធានៅភ្នំពេញមកលេងស្រុក នៅភូមិ ឃុំកើតហេតុ បណ្ដាលឲ្យរងរបួស មួយកាំបិតចំ
ក្បាល ខាងលើត្រចៀកខាងឆ្វេង ហិង្សាដោយចេត្តនាមួយបង្កឡើងដោយជនសង្ស័យ មានគ្នា២នាក់មិនស្គាល់មុខ ភេទប្រុស បានជិះម៉ូតូមកដល់ចំណុចខាងលើ បានស្ទាក់កាប់ ជនរងគ្រោះឈ្មោះ ចិន  ពង់ ភេទប្រុស អាយុ៣២ឆ្នាំបុខរបរ យោធា អង្គភាពនាយកដ្ឋានសោធន៍នៅភ្នុំពេញ  មកលេងស្រុក នៅភូមិ ឃុំកើតហេតុ បណ្ដាលឲ្យរងរបួស មួយកាំបិតចំក្បាល ខាងលើត្រចៀកខាងឆ្វេងនិង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ពៅ  រ៉ែន  រស់នៅភូមិ ទួលអង្គប់ឃុំ សំបួរ ស្រុក ស្វាយទាប ។

សមត្ថកិច្ចបន្តទៀតថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយទី១មានឈ្មោះសេក ម៉ៅភេទប្រុស ទី២ឈ្មោះ សុក  ចន្ថា  ភេទប្រុស ទី៣ ឈ្មោះ សំ រាវុធ ភេទ  ប្រុសដោយអ្នកទាំង ៣នាក់មានទីលំនៅភូមិ ទាហ៊ានក្រោមសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បើតាមការបញ្ចាក់ពីសមត្ថកិច្ចថាមូលហេតុដែលនាំអោយក្រុមក្មេងទំនើងជាជនសង្ស័យកាប់ប្រហារទៅលើបុរសពីនាក់នេះដោយសារមានសាជាតិស្រវឹងក្នុងខ្លួននិងអាចមានសារធាតុគ្រឿងញៀនទៀតផង ហើយក្រុមក្មេងទំនើងទាំងនេះតែងតែដើរអុកឡុកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវដូចជាយកដំថ្មគប់កញ្ចក់រថយន្តគេនិងគប់អ្នកជិះម៉ូតូផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានកងរាជអាវុធហត្ថស្រុកស្វាយទាបបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងចាត់ការតាមច្បាប់៕

IMG-20160205-WA0000

IMG-20160205-WA0006

IMG-20160205-WA0005

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print