ខេត្តសៀមរាប៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅតំបន់ទេសចរណ៍សៀមរាបចំនួន៧នាក់ទៀតត្រូវបានកងកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន រួមទាំងវត្ថុតាងបញ្ជូនទៅតុលាការនៅថ្ងៃទី៥ខែកុម្ភៈនេះ ដើម្បីចាត់វិធានការតាមច្បាប់ ។
ប្រតិបត្ដិការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះស្ថិតនៅ៣ចំនុចផ្សេងគ្នា ក្នុងសង្កាត់ស្វាយដង្គំ២កន្លែងនិង សង្កាត់ស្លក្រាម១កន្លៃង ក្នុងក្រុង/ខេត្តសៀមរាប ខណៈពួកគេកំពុងចែកចាយតាមផ្លូវសាធារណៈនិងនៅក្នុងផ្ទះបន្ទប់ខារ៉ាអូខេ ដែលដឹកនាំដោយលោកវរសេនីយ៍ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តនិងលោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្ត។
លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាជនសង្ស័យទាំង៧នាក់ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី៤ខែកុម្ភឳនេះមានទី១/ឈ្មោះ ប៊ុន ធឿន ភេទប្រុសអាយុ២៥ឆ្នាំមុខរបរបុគ្គលិកផ្ទះសំណាក់ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក(ជួញដូរ)ទី២/ឈ្មោះ វ៉ឹន រ៉ូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរឃុំកណ្តែក ស្រុកប្រាសាទបាគង(ជួញដូរ) ទី៣/ឈ្មោះ ហេង សំណាងភេទប្រុសអាយុ១៧ឆ្នាំមុខរបរកម្មករសំណង់(ជួញដូរ) រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ទី៤/ ឈ្មោះ ដូង ហុងលាង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរជាងពិដាន (ប្រើប្រាស់) ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ទី៥/ឈ្មោះ សា នឿនភេទប្រុសអាយុ២៨ឆ្នាំមុខរបរចុងភៅ រស់នៅភូមិជន្លង់ សង្កាត់សាលាកំរើក(ជួញដូរ) ទី៦/ឈ្មោះ សុខចាន់រ័ត្នហេង ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតមានទីលំនៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម(ប្រើប្រាស់)និង ទី៧/ឈ្មោះ ណាត់ ម៉ារីភេទប្រុសអាយុ៣០ឆ្នាំមុខរបរអ្នកសារព័ត៌មាន ក្រុងកម្ពុជាប្រចាំសៀមរាប រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម(ជួញដូរ)។ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមាន៖ ទូរស័ព្ទចំនួន៧គ្រឿង,ម៉្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១២កញ្ចប់ ទម្ងន់ស្មើ៤.៣៣ក្រាមម៉ូតូចំនួន៣គ្រឿង ព្រមទាំងឧបករណ៍វិចខ្ចប់សំរាប់លក់និងប្រើប្រាស់មួយចំនួន ។
បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានធ្វើការកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យចំនួន៧នាក់រួមទាំងវត្ថុតាងទៅតុលាការនៅរសៀលថ្ងៃទី០៥ខែកុម្ភៈឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តសៀមរាបបានបង្ក្រាបបាន២៦លើក ឃាត់ខ្លួនបានមនុស្សចំនួន១១៣នាក់ ក្នុងនោះ ស្រីចំនួន៥នាក់ (ជួញដូរ) និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១២៥កញ្ចប់ ស្មើនឹងទម្ងន់៦៣.៨៣ក្រាម និងថ្នាំញៀនប្រភេទWYចំនួន៤៨គ្រាប់និងទូរស័ព្ទដៃចំនួន១២១ បញ្ជូនទៅតុលាការទាំងអស់។ទោះជាមានការបង្ក្រាមយ៉ាងសកម្មពីកម្លាំងសមត្ថកិច្ចក្ដីការកើតមានបទល្មើសគ្រឿងញៀននៅតែបន្ដ ដោយពលរដ្ឋមួយចំនួនមានការងើយឆ្ងល់ថា តើមានគុកដាក់ទេបើច្រើនយ៉ាងដូច្នេះ៕
ដោយ៖ ជានិរន្ដរ៍