ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀនរាជធានី សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះឆែកឆេរបន្ទប់សណ្ឋគាររ៉េស៊ីដង់រកឃើញ វ៉ាលី៣ និងកាំភ្លើងខ្លី១ដើម

ចែករំលែក៖

ភ្នំពេញ៖​ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន​រាជធានីភ្នំពេញ សហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​និងមានការចូលរួមពីតំណាងអយ្យការ ​ដឹកនំាដោយលោកវរៈសេនីយ៍ឯក​ ​ប៊ន សំអាត ​ស្នងការរងនគរបាលរាជធានី​ភ្នំពេញ​បានចុះឆែក​ឆេរបន្ទប់​លេខ​៥១១​ក្នុង​សណ្ឋគាររ៉េស៊ីដង់សុខាភ្នំពេញ ​ប្រតិបត្តិការនេះ​ធ្វើឡើងកាលពីម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​ ​ដែលមានទីតំាងស្ថិតក្នុង​ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ​ សមត្ថចកិច្ចបានរកឃើញវ៉ាលី៣ ​និងកំាភ្លើងខ្លីមួយដើមម៉ាក ​CZ ខណៈដែលក្រុមជនសង្ស័យ​បានរត់គេចខ្លួន​មុន​ពេលសមត្ថកិច្ចទៅដល់ ។

គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី៣​ ខែកុម្ភៈនេះ សមត្ថកិច្ចបានចុះឆែក​ឆេរនៅសណ្ឋាគារខាងលើ​ដោយ​ឃាត់ខ្លួនជន​សង្ស័យជួញដូរគ្រឿងញៀន៤នាក់​ជាជនជាតិចិន និងវៀតណាម​ និង​ រឹបអូសវត្ថុតាងមួយចំនួននោះរួចមក

IMG_4752

FullSizeRender

image1

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print