ខេត្តព្រះសីហនុ៖ របងថ្មដ៏រឹងមាំរបស់ក្រុមហ៊ុនប្រពន្ធលោក ស្បោង សារ៉ាត អតីតអភិបាលខេត្តព្រះសីហនុ ដែលបានធ្វើការហ៊ុំព័ទ្ធវាតទីយកដីតំបន់ឆ្នេរឯករាជធ្វើជាកម្មសិទ្ធិរបស់ខ្លូនអស់រយៈពេលជាង១០ឆ្នាំមកហើយនោះរូមនិងឆ្នេរទីតាំងក្រុមហ៊ុន សណ្ឋាគារខ្សាច់មាស ។
ឆ្នេរទីតាំងក្រុមហ៊ុនសណ្ឋាគារឯករាជនៅរសៀលថ្ងៃទិ០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះត្រូវបានថ្នាក់ដឹកនាំអាជ្ញាធរ ក្រុង. ខេត្តព្រះសីហនុចេញបញ្ជារឲ្យធ្វើការវាយកម្ទេចចោលបណ្តើរៗហើយក្នុងគោលបំណងយកដីឆ្នេរតំបន់នេះបើកឲ្យភ្ញៀវទេសចរណ៍ចេញចូលលេងម្សាន្តជាសាធារណៈដូចដើមវិញ ចំណែកឯសំណង់ដែលកំពុងធ្វើការសាងសង់លើដីតំបន់ឆ្នេរនេះ អាជ្ញាធរខេត្តអះអាងថា និងធ្វើការពិនិត្យមានវិធានការផ្លូវច្បាប់នៅពេលក្រោយ។
លោក ឈិត សេងងូន អភិបាលរងខេត្តព្រះសីហនុទទូលបន្ទុកគ្រប់តំបន់ឆ្នេរបានមានប្រសាសន៍ប្រាប់ឲ្យដឹងថា របងថ្មដែលហ៊ុំពទ្ធ័ឆ្នេរសមុទ្រខាងលើនេះជាគោលការរបស់រដ្ឋត្រូវតែធ្វើរុះរើចេញឲ្យអស់និងមិនអនុញាត្តឲ្យធ្វើអ្វីបិតបាំងតទៅទៀតនោះទេ ដោយឡែកសម្រាប់សំណង់ត្រូវទុកសិន ហើយបញ្ហារនេះរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើការសិក្សាផ្នែកច្បាប់បន្ថែមទៀតដើម្បីមានវិធានការបន្ត ដែលអាចនិងត្រូវធ្វើការដក់ហូត យកមកធ្វើជាទ្រព្យសម្បតិ្តរដ្ឋវិញ ដោយរដ្ឋដោះស្រាយចេញសំណងជូនតាមគោលការណ៍ច្បាប់ ជាធរមានដើម្បីរៀបចំតំបន់នេះជាឆ្នេរសម្រាប់សាធារណជនប៉ុន្តែរបើសិនផ្តល់ការអនុញ្ញាតឲ្យម្ចាស់វិនិយោគខាងលើបន្តការអភិវឌ្ឃនិងប្រើប្រាស់លើដីតំបន់ឆ្នេរនេះតទៅទៀតលុះត្រាតែក្រុមហ៊ុនអនុវត្តន៍ស្របតាមប្លង់គោលថ្មីស្តីពីរការរៀបចំសោភណ្ណ័ភាពជាឆ្នេរកំរូនិងបទដ្ឋានគតិយុត្តពិសេសសារាចរណែនាំលេខ០១សរណន ចុះថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១២របស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឃតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបើកចំហឲ្យសាធារណជនអាចចេញចូលប្រើប្រាស់ និងកម្សាន្តឆ្នេរខ្សាច់នៅតំបន់ឆ្នេរឯករាជ្យ បានដោយកគ្មានរបាំងនិងការរារាំង។
គួររំលិកផងដែរថា ដីតំបន់ឆ្នេរឯករាជនេះគឺជាឆ្នេរប្រវត្តិសាស្រ្ត ដែលកកើតឡើងតាំងពីរសម័យសម្តេចព្រះនរោត្តម សីហនុមកម្លេះហើយដើមឡើយឆ្នេរតំបន់នេះនៅក្នុងអំឡុងចាប់ពីរ ឆ្នាំ១៩៨០ មានប្រជាពលរដ្ឋសាងសង់តូបនិងខ្ចុសតូចៗ និងដាក់ឆត្រ័ ប្រកបមុខរបរលក់ម្ហូប អាហារឲ្យ ភ្ញៀវ ទេសចរណ៍ យ៉ាង សប្បាយ រីករាយ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ចេញចូលលេងកម្សាន្តយ៉ាងច្រើនកុះករ គួរឲ្យមោទនៈភាព ប៉ុន្តែរក្រោយមកនៅក្នុងឆ្នាំ២០០៨.២០០៩ ប្រជាពលរដ្ឋដែលជា អាជីវករលក់ដូរក្នុងតំបន់នោះត្រូវបានក្រុមហ៊ុន ស៊ាង ឈុនហេង ដែលជាក្រុមហ៊ុនប្រពន្ធ របស់ ស្បោង សារ៉ាត់ បានធ្វើការបណ្តេញក្រុមអជីវករទាំងអស់ឲ្យចាកចាកចេញមានសល់យ៉ាងអយុត្តិធម៏បំផុត រូចហើយក្រុមហ៊ុន ស៊ាង ឈុនហេង ក៍បានចូលទៅគ្រប់គ្រងដីតំបន់នេះ រហូតមក ។
ក្រុមហ៊ុនស៊ាង ឈុន ហេង ក្រោយមកនៅក្នុងអំឡុងដើមឆ្នាំ២០១០ក៍បានចាប់ផ្លើម ធ្វើការសាងសង់សំណង់បែបផ្ទះល្វែងចំនូន២៤ល្វែងនៅលើដីតំបន់ឆ្នេរនោះ ប៉ុន្តែរអកុសល្យ សំណង់ផ្ទះល្វែងទាំងនោះខណៈពេលធ្វើការសាងសង់បានសម្រេចជិត១០០ភាគរយទៅហើយ ត្រូវបានសម្តេចអគ្គមហាសេនាតេជោហ៊ុន ចេញបញ្ជារឲ្យធ្វើការវាយកំតេចចោលភ្លាមៗនិងព្រម ទាំងធ្វើ ការ ប្រកាសនិងតំរ៉ូវឲ្យអាជ្ញាធរខេត្តព្រះសីហនុ(ជំនន់លោកស្បោងសារ៉ាត់ ) ធ្វើការដក់ហូតដី ឆ្នេរទីតាំង ចំណុចនោះមករក្សាទុកជាសម្បត្តិរដ្ឋបំរើភ្ញៀវទេសចរណ៍ ជាសាធរណៈ ។
ប៉ុន្តែរអ្វីដែលគូរ សោកស្តាយ ដីឆ្នេរតំបន់នោះមិនត្រឹមត្រូវបានគេអនុវត្តន៍តាមចរាចរណៈរបស់រាជរដ្ឋាភិបាល នោះទេតែ ផ្ទុយទៅវិញបែបជាឃុបឃិតគ្នា វាទីយកដីចំណុចនោះម្តងទៀត រូចហើយ ធ្វើប្លង់កម្មសិទ្ធស្រប ច្បាប់ឯកជន(គឺកម្មសិទ្ធិរបស់លោកស្បាងសារ៉ាត់និងប្រពន្ធ)បានយ៉ាងរលូន ដោយបញ្ហារនេះគេមិនដឹង ថា ការអនុវត្តន៍ចេញប្លង់របស់មន្រ្តីជំនាញពាក់ពន្ធ័ធ្វើបានតាម របៀបណានោះទេ ពីរព្រោះដី នេះជាដីរដ្ឋ ហើយបញ្ហារនេះកន្លងមកប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ តែងតែ ទទូចស្នើរ សុំឲ្យរាជរដ្ឋាភីបាលធ្វើការពិនិត្យឡើងវិញ និងលុបចោលនៅបណ្ណ័កម្មសិទ្ធិ ចោលវិញឲ្យអស់ក្នុងគោលដៅដក់ហូតយកដីឆ្នេរនេះរក្សាទុជាសម្បត្តិរដ្ឋវិញបំផលប្រយោជន៍ លើវិស័យ ទេសចរណ៍ ៕
ដោយ៖ ឆ្លាមសមុទ្រ