​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ឫស្សី​ កែវ​ទទួល​ទេយ្យវត្ថុ​ជា​ច្រើន​មុខ​ពី​ វត្ដស​ន្ដិ​វ័ន​ហៅ​វត្ដ​ទួល​អស់លោក

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ ឫស្សី​កែវ​ដឹកនាំ​ដោយ​លោក​ជា​ ពិសី​ អភិបាលរង​ខណ្ឌ​ព្រមទាំង​មន្ដ្រី​ក្រោម​ ឱវាទ​ជា​ច្រើន​រូប​មក​ទទួល​ទេយ្យវត្ថុ​ជា​ ច្រើន​មុខ​រួម​នឹង​បច្ច័យ​មួយ​ចំនួន​ពី​ព្រះ​ ចៅអធិការ​វត្ដ​ទួល​សន្ដិ​វ័ន​ដើម្បី​យក​ទៅ​ ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​ ។​

abc

​នៅ​ក្នុង​ពិធី​ប្រគល់​ទេយ្យវត្ថុ​ជា​ច្រី​ន​ មុខ​ជូន​ដល់​អនុ​សាខា​កាកបាទ​ហ្រ​ម​ខណ្ឌ​ ឫស្សី​កែវ​នា​ព្រឹក​នោះ​គណៈកម្មាធិការ​ អាចារ្យវត្ដ​បាន​លើក​ឡើង​ថា​ ដោយ​មើល​ ឃើញ​ពី​សកម្មភាព​មនុស្សធម៌​នឹង​ការ​ យកចិត្ដទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌឫស្សីកែវ​ កន្លង​មក​នោះ​ទើប​ព្រះ​ចៅអធិការ​វត្ដ​ក៏​ ដូច​ជា​គណៈកម្មាធិការ​វត្ដ​ទួល​អស់លោក​ មូល​មិត្ដ​គ្នា​យក​ទេយ្យវត្ថុ​ដែល​រក្សា​ទុក​ ក្នុង​វត្ដ​ដើម្បី​ចែក​ជូន​ដល់​ដៃ​ជន​ងាយ​រង​ គ្រោះ​នា​ពេល​ខាង​មុខ​។​

​គណៈកម្មាធិការ​អាចារ្យវត្ដ​ទួល​អស់​ លោក​បាន​បញ្ជាក់​ថា​ ទេយ្យវត្ថុ​ទាំងអស់​ ខាងលើ​នេះ​គឺ​បាន​មក​ពី​ពុទ្ធបរិស័ទ​ចំណុះ​ ជើងវត្ដ​សន្ដិ​វ័ន​។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជា​ ពិសី​ បាន​លើក​ឡើង​ថា​ អនុ​សាខា​កាកបាទ​ ក្រហម​ខណ្ឌ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​វិស័យ​ផ្នែក​មនុស្សធម៌​ដោយ​មិន​ ប្រកាន់​និន្នាការ​គណបក្ស​អ្វី​ឡើយ​ឱ្យ​តែ​ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ពេល​ណា​គឺ​ អនុ​សាខា​កាកបាទក្រហម​ចុះ​ដល់​ជា​និច្ច​។​

​លោក​បាន​បន្ដ​ថា​ ទេយ្យវត្ថុ​ទាំងនេះ​ នឹង​យក​ទៅ​ចែក​ជូន​ដល់​ដៃ​ជន​ងាយ​រង​ គ្រោះ​មិន​ឱ្យ​ខុស​គោលបំណង​របស់​ព្រះ​ ចៅអធិការ​វត្ដ​ទួល​សន្ដិ​វ័ន​ឡើយ​ ។​

​ទេយ្យវត្ថុ​ដែល​អនុ​សាខា​កាកបាទ​ ក្រហម​ខណ្ឌឫស្សីកែវ​ទទួល​បាន​ពី​ព្រះ​ចៅ​ អធិការ​វត្ដ​ទួល​សន្ដិ​វ័ន​រួម​មាន​ដូច​ជា​ ចានដែក​ធំ​៩០,​ចានដែក​តូច​១០,​ចាន​ ស្រាក់​១០០,​ធុង​ទឹកកក​៥០,​ធុង​ទឹក​ក្ដៅ​ ៥០,​ឆ្នាំងបាយ​៤០,​ឆ្នាំងបាយ​តូច​១០,​ កំសៀវ​៣០,​ឆ្នាំងខ្ទះ​៥០,​ថាស​ជ័រ​៣១៦,​ ជ្រុ​ញ​៥០,​ចង្អើរ​៥០,​មុង​៣០,​កន្ទេល​២០,​ ភួយ​១៥,​មី​១០​កេស​ធំ​ និង​១០​កេស​តូច​,​ តែ​២៦០​កញ្ចប់​,​ទឹកត្រី​១០​យួរ​,​អង្ករ​១០​ ការុង​ មាន​ទម្ងន់​ស្មើនឹង​៥០០​គីឡូក្រាម​,​ ចង្ក្រានហ្គាស​១០,​ទឹកដោះគោ​៤៨​កំប៉ុង​,​ស្ករស​៥០​គីឡូក្រាម​ និង​ថវិកា​២.៥០០.០០០​រៀល​ ៕

abc (3)

abc (2)

abc (1)

...

ដោយ៖ ​អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print