ភ្នំពេញ៖ ហេតុការណ៍មួយបង្កឲ្យមានការភ្ញាក់ផ្អើលអស់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបន្ទាប់ពីឃើញមានផ្សែងហុយខ្មួលខ្មាញ់ឡើងលើយ៉ាងសន្ទោសន្ទៅដោយស្មានថាមានអគ្គីឆេះផ្ទះប្រជាពលរដ្ឋ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅកន្លែងចាក់សំរាមមួយកន្លែង ភូមិកំបូល សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ ។
ដោយសារតែប្រជាពលឃើញមានផ្សែងហុយយ៉ាងសន្ធោសន្ធៅឡើងលើមេឃបាំងបិតពពកពោពេញដោយផ្សែងពណ៌ខ្មៅពាស់ពេញមេឃទើបរាយការណ៍កម្លាំងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ស្មានថាមានអគ្គីឆេះប្រជាពលរដ្ឋធ្វើឲ្យមានការភ្ញាក់ផ្អើលស្ទើអស់មួយខណ្ឌទៅហើយព្រោះតែការដុតសំរាមប៉ណ្ណោះ ។
លុះរហូតដល់វេលាម៉ោងប្រម៉ាណ១និង៤០នាទីក៏មានការភ្ញាក់ផ្អើលម្ដងទៀងព្រោះផ្សែងនៅតែហុយខ្មួលខ្មាញ់មិនឈប់ ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលថាមានអគ្គីឆេះភ្លាមនោះលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបានបញ្ជាឲ្យមន្ត្រីក្រោមឱវាតដែលនៅក្នុងមូលរដ្ឋរបស់ខ្លួនចុះទៅពិនិត្យជាក់ស្តែងទើបដឹងថា ការដុតគំនរសំរាមចោលតែប៉ុណ្ណោះ ៕

...
ដោយ៖ សុខាសែនជ័យ