ភេរវកម្មក្រសួងមហាផ្ទៃ សហការជាមូលនគរបាលខណ្ឌសូនសុខ ចុះបង្ក្រាបឃាត់ខ្លួនជនជាតិកូរ៉េ២៣នាក់សង្ស័យករណី​ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធើណេត

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាយកដ្ឋានប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ សហការជាមូលនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបឃាត់ខ្លួនជនជាតិកូរ៉េ២៣នាក់សង្ស័យករណី​ជំរិតប្រាក់តាមប្រព័ន្ធអ៊ីនធើណេត ។ 

ការចុះបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវនាពេលកន្លងមក ទើបមកដល់ថ្ងៃនេះ សមត្ថកិច្ចឈានដល់ការចុះឆែកឆេរវីឡា​២កន្លែង ស្ថិតនៅក្នុងបុរីពិភពថ្មី តាមបណ្តោយផ្លូវវត្តសំរោងអណ្តែត ភូមិ​រោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន បុរសជាជនសង្ស័យជនជាតិកូរ៉េទាំង២៣នាក់​ត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print