(​គ.ប.ផ.ក)​ ផ្អាក​បណ្តោះអាសន្នរាល់ការលេីកសំណេីសុំគោលការណ៍​តែងតាំង​ និងផ្ទេរមក​ឋានៈជា​ អនុប្រធានលេខាធិការដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ ចេញលិខិត​ជម្រាបជូន​ ស្តីពីការផ្អាក​បណ្តោះអាសន្នរាល់ការលេីកសំណេីសុំគោលការណ៍​តែងតាំង​ និងផ្ទេរមក​ឋានៈជា​ អនុប្រធានលេខាធិការដ្ឋាន​ ចំណុះលេខាធិការដ្ឋាន​ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(​គ.ប.ផ.ក)​។ នេះបើយោងតាមលិខិតរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(​គ.ប.ផ.ក)ដែលអង្គភាព«នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ។ 

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) សូមជម្រាប លោក -លោកស្រី អនុប្រធាន សមាជិក និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ ជ្រាបថា ៖ ដោយពិនិត្យ ឃើញថា បច្ចុប្បន្នមុខតំណែងថ្នាក់អនុប្រធានលេខាធិការដ្ឋាន ចំណុះលេខាធិការដ្ឋាន នៃ គ.ប .ផ. ក មានការ កើនឡើងគួរឲ្យកត់សម្គាល់ ។ ដូចនេះ ដើម្បីធានាបានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងមុខតំណែង លើសពីតម្រូវការ កំណត់ក្នុងរចនាសម្ព័ន្ធ របស់លេខាធិការដ្ឋាន និងចូលរួមអនុវត្តប្រកាសលេខ ៦៦០៤ ប្រ.ក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ស្តីពីការកំណត់ចំនួនមុខតំណែងអគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្តាល អនុ ប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា និង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ដែលក្រសួងមហាផ្ទៃបានកំណត់ ហេតុនេះ គណៈកម្មាធិការ សូមផ្អាកបណ្តោះអាសន្នរាល់ការលើកសំណើសុំតែងតាំង និងផ្ទេរមកជាអនុប្រធានលេខាធិការដ្ឋាន ចំណុះលេខាធិការដ្ឋាន នៃគ.ប.ផ.ក ដែលលើសពីតម្រូវការជាក់ស្តែង ដោយ រង់ចាំធ្វើការវិភាគមុខងារ និងការសម្រេចពី សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមុនសិន ៕

 

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print