ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំនេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលផ្ទុកមេរោគអេដស៍ ពិការ ចាស់ជរាគ្មានទីពឹង និងអ្នកជួបការលំបាកក្នុងជីវភាព ចំនួន ១០០គ្រួសារ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ការលំបាកក្នុងជីវភាព ជាពិសេសក្នុងកំឡុងពេលប្រឈមនឹងជំងឺកូវីដ-១៩ ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ និងថវិកា ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារនោះផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកក៏ស្នើសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ ត្រូវបន្តចូលរួមអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល លាងដៃជាមួយសាប៊ូ ឬអាល់កុល ឬជែល និងថែរក្សាសុខភាពឲ្យបានជាប្រចាំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ៕ ដោយ៖ សិលា