លោក ឃួង ស្រេងនិងភរិយាបានរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រីជាភរិយានៅថ្ងៃទី២៩ ខែសីហានេះ បានដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់ដែលកំពុងសំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដើម្បីបង្ហាញពីការអាណិត ស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជនរងគ្រោះទាំងនេះ។

   នៅក្នុងឱកាសនោះ លោកអភិបាលបានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បីឱ្យពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។

     មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថា មជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះក្រៅពីមានអគារស្នាក់នៅ កន្លែងផ្តល់សេវាថែទាំសុខភាពដល់ជនវិកលចរិតជនអនាថា ដែលជាជនរងគ្រោះនិងងាយរងគ្រោះនោះក៏មានការផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគេផងដែរ ដើម្បីឲ្យពួកគេពេលសមាហរណកម្មត្រឡប់ទៅសហគមន៍វិញមានមុខជំនាញច្បាស់លាស់ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងដេីម្បីលើកកម្ពស់ជីវភាពនៅក្នុងសង្គម។

   ក្រុមជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិតដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគច្រើនគឺគ្មានសាច់ញាតិថែទាំឲ្យបានដិតដល់ឡើយ ដោយពួកគេរស់នៅអនាថាតាម សំយាបផ្ទះ សួនច្បារ ឬដើរត្រាច់ចរនៅតាមទីសាធារណៈជាដើម។

      សូមបញ្ជាក់ថា នៅក្នុងកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ លោក អភិបាល និងលោកស្រីជាភរិយាបានចែកជូនក្រមា និងថ្នាំពេទ្យដើម្បីទុកបង្ការនិងព្យាបាលជំងឺកូវីដ-១៩ ផងដែរ ៕ដោយ៖សំរិត

     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print