អាមេរិកខាងត្បូងកោះប្រជុំជាបន្ទាន់ទប់ទល់និងវិរុស​zika

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​១៤ប្រទេសនៅក្នុងតំបន់អាមេរិកខាងត្បូង កាលពីថ្ងៃទី​៤ខែកុម្ភៈបានបើកកិច្ចប្រជុំជាបន្ទាន់មួយនៅក្នុងប្រទេស​Uruguay ដើម្បីស្វែងរកវិធីសាស្ត្រទប់ទល់និងវីរុស​Zika ដែលគេព្យាករណ៍ថានិងរាលដាលដល់ពលរដ្ឋជាង​៤លាននាក់ក្នុងតំបន់នេះ។
ប្រធានបទសំខាន់នៅក្នុងកិច្ចពិភាក្សានោះគឺការគ្រប់គ្រង កំឲ្យវីរុសរាលដាលកាន់តែខ្លាំងឡើង ។ តាមរបាយការណ៍ថ្មីបំផុតបង្ហាញឲ្យឃើញថា​វីរុសខាងលើបានឆ្លងរាលដាលតាមការរួមភេទផងដែរ។ករណី​នេះ​បាន​កើត​មាន​នៅ​លើ​ប្តីប្រពន្ធ​អាមរិកាំង​មួយ​រស់​ក្នុង​រដ្ឋ​ តិចសាស់ន៍។ ដើមរឿង​ដំបូង​គឺ​ថា រូប​ស្វាមី​បាន​ត្រឡប់​ពី​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ដោយ​មាន​ ផ្ទុក​មេរោគ​ហ្ស៊ីកា​ក្នុង​ខ្លួន។ ទៅ​ដល់​ផ្ទះ​បាន​មួយ​រយៈពេល ភរិយា​របស់​គាត់​ដែល​នៅ​អាមេរិក​គ្មាន​ធ្វើ​ដំណើរ​ទៅ​ណា​ក៏​មាន​មេរោគ​ ហ្ស៊ីកា​ដែរ។

 

ដំណើរ​រឿង​របៀប​នេះ​នាំ​ឲ្យ​ក្រសួង​សុខាភិបាល​អាមេរិក​បញ្ជាក់​ជា​ផ្លូវការ​ ពី​ការ​ចម្លង​មេរោគ​តាម​ការ​រួមភេទ តែ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ចម្លង​មេរោគ​ហ្ស៊ីកា​ពី​ មនុស្ស​ទៅ​មនុស្ស​ទេ។ ក៏​ប៉ុន្តែ ករណី​មួយ​នេះ​អាច​ជា​សញ្ញា​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ព្រោះ​រហូត​មក​ដល់​ពេល​នេះមេរោគ​ហ្ស៊ីកា​បាន​ឆ្លង​តែ​ពី​មូសខ្លាខាំ​ប៉ុណ្ណោះ។ បើ​មេរោគ​មួយ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មែន នោះ​អាច​ជា​រឿង​គ្រោះថ្នាក់ និង​អាសន្ន​ខ្លាំង​ដែល​ពិភពលោក​ត្រូវ​រួម​គ្នា​ចាត់​វិធានការ។

 ថ្ងៃ​នេះ មេរោគ​ហ្ស៊ី​ការ​ឆ្លង​តាម​ការ​រួមភេទ ដូច្នេះ​នៅ​ពេល​ខាង​មុខ មេរោគ​ហ្ស៊ីកា​អាច​ឆ្លង​តាម​ឈាម តាម​ការ​ប៉ះ​គ្នា​រវាង​អ្នក​ផ្ទុក​មេរោគ និង​អ្នក​គ្មាន​មេរោគ ឬ​មួយ​ក៏​តាម​ផ្លូវ​ផ្សេង​ទៀត។ ដូច្នេះ​ការ​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អាសន្ន​ជា​លើកទី៤ ស្តីពី​មេរោគ​ហ្ស៊ីកា​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ និង​អាច​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​មិនមែន​ជា​រឿង​ចៃដន្យ​ទេ។ រហូត​មក​ដល់​ថ្ងៃ​នេះ មេរោគ​បាន​ផ្តល់​ផលប៉ះពាល់​ខ្លាំង​ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ ពោល​អាច​ធ្វើ​ឲ្យ​ទារក​​ក្នុង​​ផ្ទៃ​ស្លាប់ ឬ​កើត​​មក​មាន​ទម្រង់​ក្បាល​មិន​ធម្មតា។

នៅ​ក្នុង​ជំហាន​ដំបូង​នៃ​ការ​ប្រឈម​ទប់​នៃ​ការ​ឆ្លង​រាតត្បាត​មេរោគ​ហ្ស៊ីកាកិច្ចប្រជុំ​អាច​នឹង​ចាត់​វិធានការ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​នៅ​តាម​ ព្រំដែន​រវាង​ប្រទេស​នីមួយៗ ពិសេស​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​របស់​មនុស្ស​ពី​ប្រទេស​មួយ​ចូល​ទៅ​ប្រទេស​ មួយ​ទៀត។ តែ​វិធានការ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិធានការ​ពិបាក​នឹង​អនុវត្តន៍​ព្រោះ​នៅ​អាមេរិកឡាទីន រដូវ​នេះ​ជា​រដូវ​វិស្សមកាល​ដែល​មាន​ចំនួន​អ្នកទេសចរណ៍​ដ៏​ច្រើន​សម្បើម។

 មួយ​វិញ​ទៀត មេរោគ​ហ្ស៊ីកា​ជា​មេរោគ​ដែល​គេ​មិន​អាច​មើល​នឹង​ភ្នែក​ទទេ​បាន ហើយ​ក៏​ជា​មេរោគ​ដែល​គេ​ពិបាក​ចាប់​បាន​នៅ​លើ​មនុស្ស​ខ្លះ​ដែរ។ដូច្នេះ​វិធានការ​ជា​បន្ទាន់​នៅ​ចំពោះ​មុខ និង​មាន​ប្រសិទ្ធិភាព​ដែល​កិច្ចប្រជុំ​អាច​ជម្រុញ​ឲ្យ​ប្រទេស​នីមួយៗ​ផ្តើម​ ពង្រឹង​បន្ថែម​នោះ គឺ​យុទ្ធនាការ​កំចាត់​សត្វមូស ពិសេស​មូសខ្លា​ដែល​ជា​អ្នកចម្លង​មេរោគ​ហ្ស៊ីកា។

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print