តម្លៃប្រេងអាចនឹងកើនឡើងវិញប្រសិនបើប្រទេស​OPEC ព្រមកាត់បន្ថយការផលិត

ចែករំលែក៖

តម្លៃប្រេងនៅលើពិភពលោក អាចនឹងកើនឡើងវិញនៅក្នុងឆ្នាំ​២០១៦នេះប្រសិនបើប្រទេស ផលិតប្រេងទាំងអសកាត់បន្ថយការផលិតរបស់ខ្លួន ក៏ដូចជានាំចេញ។
កន្លងមកថ្មីក្រុមហ៊ុនប្រេងជាតិវេណេហ្ស៊ូអេឡា PDVSA បានប្រកាសថា ប្រទេស​ចំនួន​៧ក្នុងចំណោមប្រទេស១៣ជាសមាជិករបស់អង្គការនាំប្រេងចេញច្រើនបំ​ផុតលើពិ​ភព​លោកOPECបានគាំទ្រសំណើរជួបប្រជុំជាបន្ទាន់ដើម្បីធ្វើអោយតម្លៃប្រេងឡើងថ្លៃវិញ។

រដ្ឋមន្ត្រីទទួលបន្ទុកថាមពលប្រេងរបស់វេណេហ្សូអេឡាលោក​EulogioDel Pino បានប្រកាសពី​ព័ត៌មានខាងលើក្រោយពេលដែលលោកបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី, កាតា, អីរ៉ង និង អារ៉ាបីសាអូឌិត។ លោក​Pino បញ្ជាក់ថា ប្រទេសជាច្រើនមានបំណងចង់ឲ្យមានស​កម្មភាពរួមដើម្បីធ្វើឲ្យតម្លៃប្រេងនៅលើពិភពលោកកើនឡើងដូចដើមវិញ។ បច្ចុប្បន្នតម្លៃប្រេង​ទាបបំផុត ធ្វើឲ្យប្រទេសដែលផលិតប្រេងទទួលរងការខាតបង់ជាច្រើន។

...

វេណេហ្ស៊ូអេឡាជាប្រទេសនាំប្រេងចេញលំដាប់ទី​៥នៅលើពិភពលោក បានអំពាវនាវដល់ OPEC កោះប្រជុំជាបន្ទាន់ដើម្បីរកវីធីសាស្ត្រជួយស្តាតម្លៃប្រេងឡើងវីញ ក្រោយពេល​បាន​ធ្លាក់ថ្លៃជាប្រវត្តិសាស្ត្រ ចំណែកការផ្គត់ផ្គង់ចេះតែកើនឡើងធ្វើឲ្យតម្លៃមិនអាចឡើងថ្លៃវិញ​បាន។ ក្រៅពីអីរ៉ង់ទទួលបានការលើកលេងទណ្ឌកម្ម ក្រោយកិច្ចព្រមព្រៀងបរមាណូ អីរ៉ង់ក៏បាននាំចេញប្រេងទៅកាន់ទីផ្សារពិភពលោកជាច្រើនទៀតធ្វើឲ្យតម្លៃប្រេងដាំក្បាលចុះរហូតដល់ក្រោម​៣០ដុល្លារក្នុងមួយបារ៉ែល។
តាមក្រុមអ្នកឯកទេស ប្រសិនបើប្រទេសជាសមាជិក​OPEC ទាំង១៣ កាត់បន្ថយការនាំចេញ​ប្រេងនោះ តម្លៃនឹងកើនឡើងវិញជាមិនខាន។ ប៉ុន្តែពិការក្នុងការសម្រេចប្រសិនបើគ្មានការ​យល់ព្រមពីប្រទេសអារ៉ាបីសាអូឌិត និងប្រទេសនាំចេញប្រេងសំខាន់ទៀត។ គួរបញ្ជាក់ផង​ដែរ​ថា​កន្លងមកអារ៉ាប៊ីសាអូឌិត ធ្លាប់បានប្រកាសថា និងមិនកាត់បន្ថយការនាំ​ប្រេងចេញទៅ​ក្រៅឡើយបើទោះតម្លៃធ្លាក់ចុះក៏ដោយ។
កាលពីឆ្នាំ​២០១៥​វេណេហ្ស៊ូអេឡាក៏បានស្នើរឲ្យOPEC កាត់បន្ថយការផលិតរបស់ខ្លួន ប៉ុន្តែមិនបានសម្រេច ធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ចុះបន្តបន្ទាប់។ ប្រទេស​ដែលមាន​សេដ្ឋកិច្ចជាតិ​អាស្រ័យលើការនាំចេញប្រេងដូចវេណេហ្ស៊ូអេឡា រុស្ស៊ីជាដើមទទួលរងការខាតបង់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយ​សារតែប្រេងធ្លាក់​ថ្លៃ។
មួយវិញទៀតតម្លៃប្រេងមិនអាចឡើងថ្លៃវិញនោះគឺដោយសារតែមានអ្នកផ្គត់ផ្គង់ថ្មី​២ទៀត ដែលមានប្រេងមហាសាល នោះគឺអីរ៉ង់និងអាមេរិក។ កាលពីចុងខែធ្នូឆ្នាំ​២០១៥ សភាអាមេរិក​បានអនុម័តឲ្យអាមេរិកលក់ប្រេងចេញទៅក្រៅប្រទេសជាលើកដំបូងក្នុងរយៈពេល​៤០ឆ្នាំ​កន្លងមក។ អាមេរិកមានប្រេងយ៉ាងច្រើនរហូតដល់ជីករណ្តៅយកប្រេងទៅគប់ទុកក្រោមដី​ទៀត​ផង។ ការលក់ប្រេងចេញរបស់អាមេរិកមិនមានគោលដៅសេដ្ឋកិច្ចនោះឡើយគឺជា នយោបាយទៅវិញដោយអាមេរិកចង់ធ្វើបាបប្រទេសដែលចេះតែរឹងរុសជាមួយអាមេរិកដូចជា​វេណេហ្ស៊ូអេឡា និងរុស្ស៊ីជាដើម ហើយសេដ្ឋកិច្ចប្រទេសនោះរស់បានអាស្រ័យប្រេង​តែមួយមុខគត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print