​បាក់​អណ្តូងរ៉ែ​នៅ​អាហ្វ្រិក​ខាងត្បូង​ បាត់​ខ្លួន​ជាង​១០០​នាក់​

ចែករំលែក៖

​មនុស្ស​ជាង​១០០​នាក់​បាន​បាត់​ខ្លួន​ បន្ទាប់​បី​ហេតុការណ៍​បាក់​អណ្តូងរ៉ែ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ភាគ​ខាងត្បូង​ ។​

​លោក​ Manzinni​ Zungu​ កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ អ្នកនាំពាក្យ​របស់​សមាគម​កម្មករ​អណ្តូងរ៉ែ​ និង​សហភាព​សាងសង់​(AMCU)​ បាន​ថ្លែង​ថា​ អណ្តូងរ៉ែ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ខេត្ត​ Mpumalanga​ ភាគ​ខាងកើត​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​បាក់​ បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​បាត់​ខ្លួន​ រក​មិន​ទាន់​ឃើញ​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ច្បាប់​ លោក​ Zungu​ បាន​បញ្ជាក់​ថា​ កម្មករ​ប្រមាណ​១១៥​នាក់​បាន​ជាប់​គាំង​នៅ​ក្នុង​អ​ណ្តូ​រ៉ែ​ក្រោម​ដី​ ។​ ហេតុការណ៍​បាក់​អណ្តូងរ៉ែ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ ម៉ោង​នៅ​ក្នុង​តំបន់​ ។​

​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឲ្យ​បាក់​អណ្តូងរ៉ែ​នោះ​ឡើយ​ ។

ក្រុមជួយសង្គ្រោះបន្ទាន់របស់ប្រទេសនេះ បន្ទាប់ពីហេតុការណ៍បាក់អណ្តូងរ៉ែមិនយូរប៉ុន្មានបានប្រកាសថា ក្រុមជួយសង្គ្រោះបានជួយសង្គ្រោះជនរងគ្រោះ៤៩នាក់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមជួយសង្គ្រោះបន្ទាន់អះអាងថា នៅពេលនេះ ក្រុមជួយសង្គ្រោះកំពុងមមាញឹកយ៉ាងខ្លាំងនៅក្នុងកិច្ចការជួយសង្គ្រោះកម្មករដែលជាប់គាំងនៅក្រោមដីទាំងនោះ ៕

south-africa-trapped-miners-752x501

...

ប្រែសម្រួល៖ ថាច់​យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print