លោកឯក ឃុនដឿន ប្រជុំដាក់ផែនការ ៣ចំណុច ដើម្បីឲ្យក្នុងមូលដ្ឋានមានសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបើកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយបានជ្រើសរើសយក៣ចំណុចមកធ្វើការអនុវត្តនៅពេលនេះ និងពេលខាងមុខ ដើម្បីធ្វើយ៉ាងណាអោយភូមិសង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

image4

លោកឯក ឃុនដឿនបានលើកឡើងថា កិច្ចប្រជុំនេះយើងធ្វើឡើងដោយផ្តោតសំខាន់លើ៣ចំណុចសំខាន់ ក្នុងនោះរួមមាន ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌការទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន និងការរៀបចំសណ្តាប់ធ្នាប់ចរាចរ។

​ពាក់ពន្ធ័នឹងបញ្ហាសណ្តាប់ធ្នាប់នេះដែរ លោកអភិបាលខណ្ឌក៏បានផ្តោតការ ចាប់អារម្មណ៏ទៅលើការសំដែងសិល្បះចំរៀងរបស់ជនពិការតាមដងផ្លូវនានានិងតាមទីសាធារណៈក្នុងខណ្ឌដើម្បីសុំថវិកា ក៏ត្រូវបានហាមឃាត់ដែរព្រោះវាមិនសម ភ្នែក និងប៉ះពាល់ដល់កិត្តិយសជនពិការ។មន្ត្រីយើងត្រូវចុះ ទៅ ធ្វើការសម្របសម្រួលជាមួយពូកគេឲ្យបញ្ឈប់សកម្មភាពនេះទៀត។

​កិច្ចប្រជុំក៏បានលើកឡើងពីផែនការចាំបាច់១ចំនួនដែលត្រូវរួមគ្នាជាកម្លាំងសរុប  ដើម្បីអនុវត្តច្បាប់ចរាចរផ្លូវគោកដោយមិនរាថយ, ពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ពិសេសការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនដែលជាដើមហេតុចំបងបង្កឲ្យមានបទល្មើសផ្សេងៗ។

ពាក់ ពន្ធ័នឹងបញ្ហាគ្រឿងញៀនលោកក៏បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ហើយថា បើថ្នាក់អធិការចុះទៅបង្ក្រាបគ្រឿងញៀនក្នុងសង្កាត់ណាមួយចាប់ពី២ ដងឡើងទៅ ត្រូវដកដំណែងនាយប៉ុស្តិ៍នគរបាលចេញ ហើយបើសិនជាក្នុងមូលដ្ឋានខណ្ឌមានការដកលោកនាយប៉ុស្តិ៍២រូបនោះ លោកអធិការ ក៏ត្រូវដកដំណែងដូចគ្នាផងដែរ ៕

image2 (1)

image8

image9

image5

image3 (1)

image7

image6

image1 (1)

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print