ឃាត់ខ្លួនជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ក្រុងព្រះសីហនុ ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៦ៈ១០នាទីល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃទី២៩ ខែសីហាថា ជនសង្ស័យមានឈ្មោះ ទាន់ អាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ មន្រ្តីកងរាជអាវុធហត្ថក៏បានហៅស្រ្តីម្នាក់ឈ្មោះ កៅ ស្រីពៅ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅសង្កាត់១ ក្រុង/ខេត្តព្រះសីហនុ មកសួរនាំផងដែរ ដោយសារគាត់ជាម្ចាស់រថយន្តជួលឲ្យជនជាតិចិនរូបនេះ។

វត្ថុតាងដកហូតរួមមាន៖
១-ម្សៅពណ៌សចំនួន៨កញ្ចប់ប្រភេទខេទម្ងន់៣២១.៨ក្រាម ទាំងសម្បក,២-ម្សៅសថ្លាចំនួន២កញ្ចប់ប្រភេទមេតំហ្វេតាមីនទម្ងន់៥០.៥ក្រាមទាំងសម្បក, ៣-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន១២៣គ្រាប់ទម្ងន់១២.២ក្រាមទាំងសម្បក, ៤-ថ្នាំគ្រាប់ពណ៌លឿងចំនួន ១៥ គ្រាប់ទម្ងន់៦ក្រាមទាំងសម្បក, ៥- ទូរស័ព្ទ២គ្រឿង, ៦-ជញ្ជីងថ្លឹង១, ៧- កញ្ឆាចំនួន៣កញ្ចប់, ៨-ថ្នាំបន្ទះចំនួន៣ បន្ទះស្មើនឹង៣០គ្រាប់ទម្ងន់៨.៥ក្រាមទាំងសម្បក, ៩-ម្សៅកញ្ចប់ពណ៌ទឹកប្រាក់ចំនួន ៥៨កញ្ចប់ទម្ងន់១០០.៩ក្រាមទាំងសម្បក, ១០-ម្សៅកញ្ចប់ពណ៌បៃតងចំនួន ៥កញ្ចប់ទម្ងន់៧.៩ក្រាមទាំងសម្បក, ១១-ម្សៅកញ្ចប់កាហ្វេចំនួន២កញ្ចប់,
១២-ថ្នាំទឹក២ដប, ១៣-ថ្នាំគ្រាប់១ដប,
១៤-លិខិតឆ្លងដែនចំនួន១, ១៥-ដបជក់២, ១៦-កន្ត្រៃចំនួន១, ១៧- ដែកកេះ៧, ១៨-កាំភ្លើងខ្លីបាញ់គ្រាប់ឃ្លី១, ១៩-សម្បកឡត៦, ២០-ថង់វេចខ្ចប់មួយចំនួន, ២១- រថយន្តចំនួន១ គ្រឿងម៉ាកRANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2A-4518។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print