រន្ធត់ខ្លាំងណាស់!! រថយន្ដមិនចាំម៉ាកបើកបុកម៉ូតូវ៉េវបណ្ដាលឲ្យបុរស២នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​ ៖ បុរស២នាក់ត្រូវរថយន្ដមិនចាំម៉ាកបើកបុកបណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម រួចរថយន្តបង្កបន្ដបើករត់បាត់​ បង្កឲ្យមានការភ្ញាក់ផ្អេីល​ កាលពីវេលាម៉ោង៨និង៣០នាទីយប់​ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះទី១-ឈ្មោះនូ កាន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តព្រៃវែង និងសពជនរងគ្រោះទី២-ឈ្មោះផន វណ្ណៈភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរស២នាក់ជិះម៉ូតូវ៉េវ ពណ៌ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង1M-8712 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង​ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុជាផ្លូវកែងក៏មានរថយន្ដមួយគ្រឿងដែលមិនចាំម៉ាកបានបើកបុកនិងកិនពីលើម៉ូតូបណ្ដាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មតែម្ដង ចំណែកឯម្ចាស់រថយន្ដបង្កវិញឃើញដូច្នោះក៏បានបើករត់គេចបាត់ស្រមោលទៅ។

​ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងខាងសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ ។ ចំណែកសពបុរសទាំង២នាក់សមត្ថកិច្ចបានធ្វេីឯកសារប្រគល់ឲ្យបងប្អូននិងសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print