ភ្នំពេញ ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមបានធ្វេីសកម្មភាពយកកាំភ្លេីងខ្លីមួយដេីមភ្ជង់ប្លន់យកម៉ូតូ និងលុយចំនួន២៥០០ដុល្លារពីយុវជនម្នាក់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នៅចំណុចក្បែររបងសាកលវិទ្យាល័យ
ភូមិន្ទកសិកម្ម តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ រឹម រ៉ាឌី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ នៅផ្សារប៉េសេ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះអត់លេខ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
បេីតាមសម្តីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HZ-8790 តែម្នាក់ឯងចេញពីផ្សារប៉េសេដែលជាកន្លែងលក់ដូរ របស់គាត់ដូចសព្វដង ។ ខណៈរូបគាត់ ជិះម៉ូតូទៅដល់ខាងមុខផ្ទះរបស់ខ្លួនដែលជាចំណុចកេីតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឈប់ជិតម៉ូតូរបស់គាត់ រួចជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក២នាក់នេះបានដេីរមកជិតរូបគាត់ និងបាននិយាយទៅកាន់រូបគាត់ថា ” ពួកខ្ញុំសុំធ្វេីការឆែកឆេរ បន្តិចបន្តួច ” ។ ភ្លាមៗ នោះដែរ ជនសង្ស័យខាងលើក៏បានដកកាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាកមកអាម៉េ និងភ្ជង់ប្លន់យកម៉ូតូរបស់គាត់ រួមទាំង កាបូបស្ពាយ ដែលរូបគាត់ស្ពាយជាប់និឹងខ្លួន ។ ដោយសាររូបគាត់ភ័យខ្លាចជនសង្ស័យបាញ់ ក៏ព្រមប្រគល់កាបូប និងម៉ូតូឲ្យទៅក្រុមជនសង្ស័យ ។ រួចក្រុមជនសង្ស័យក៏បាននាំគ្នាឡេីងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ ដោយបន្សល់ទុកគ្រាប់កាំភ្លើងចំនួន១គ្រាប់ជ្រុះនៅកន្លែងកេីតហេតុ។
ជនរងគ្រោះបានបន្តថា នៅក្នុងកាបូបស្ពាយដែលជនសង្ស័យប្លន់យកទៅរួមជាមួយនិឹងម៉ូតូ គឺមានទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ម៉ាកIphone7+ម៉ាកគ្រឿង និងលុយចំនួន២៥០០ដុល្លារ រួមទាំងសម្ភារមួយចំនួនទៀត។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកប្រមូលវត្ថុតាងដែលជនសង្ស័យបន្សល់ទុក និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដេីម្បងាយស្រួលកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមស្វែងរកមុខជនសង្ស័យចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ