ក្លិប Atalanta បានប្រកាសថា មានករណីឆ្លងជំងឺកូវីដ-១៩លើកីឡាករចំនួន៣នាក់នៅក្នុងក្រុមដំបូងមុនពេលចាប់ផ្តើមនៃរដូវកាលថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃពុធ។
កីឡាករ៣នាក់ដែលចូលរួមក្នុងក្លិបមិនត្រូវបានបញ្ចេញឈ្មោះពេលនេះកំពុងតែនៅដាច់ដោយឡែកពីគេនៅផ្ទះរបស់ខ្លួន ដោយមានក្រុមគ្រូពេទ្យកំពុងតាមដាន និងចាប់ផ្តើមតេស្តសុខភាពរៀងរាល់ថ្ងៃដើម្បីឲ្យសុខភាពពួកគេប្រសើរឡើង។
ក្រុមរបស់លោក Gian Piero Gasperini បានវិលត្រឡប់ទៅហ្វឹកហាត់វិញកាលពីថ្ងៃចន្ទគឺនៅក្រោយ៣សប្តាហ៍បន្ទាប់ពីយុទ្ធនាការមុនរបស់ពួកគេបានបញ្ចប់ជាមួយនឹងការបរាជ័យក្រោមស្នាដៃក្រុម Paris Saint-Germain ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ ៕ដោយ៖ភារៈ
...