អន្តរជាតិ៖ ដោយសារព្យុះកំណាចទីហ្វុងម៉ៃសាក់ (Maysak) បានវាយប្រហារប្រទេសកូរ៉េខាងត្បូង បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់មានម្នាក់បានស្លាប់ និងមនុស្សជាង ២,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្តោះអាសន្ន ចេញផងដែរ ។ ព្យុះទីហ្វុងម៉ៃសាក់ ដែលយកឈ្មោះតាមពាក្យកម្ពុជា បានធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីក្រុងប៊ូសាន នៅឆ្នេរសមុទ្រភាគខាងត្បូង ដោយបណ្តាលឱ្យរលំបង្គោលភ្លើងនិងដើមឈើ និងលិចផ្លូវ។
សូមជម្រាបថា ព្យុះម៉ៃសាក់កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េចូលទៅក្នុងសមុទ្រជប៉ុន ដែលគេស្គាល់ថាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េ ជាមួយនឹងល្បឿនរហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មនុស្សជាង ២,២០០នាក់ បានជម្លៀសទៅកាន់ទីជំរកបណ្តោះអាសន្ន ហើយផ្ទះប្រមាណ ១២០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់ពេញមួយយ ប់នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស និងនៅកោះជេជូ។ ប៉ុន្តែក្នុងហេតុការនោះ បណ្ដាលឲ្យស្ត្រីម្នាក់ បានស្លាប់នៅពេលដែលខ្យល់បក់ខ្លាំងមួយបានបំបែកបង្អួចអាផាតមិនរបស់គាត់ ៕ដោយ៖ស តារា