រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យដំណើរការសាលា ឧទ្ធរណ៍ព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០​ បានចូលរួមពិធី ប្រកាសដាក់ឱ្យដំណើរការសាលា ឧទ្ធរណ៍ព្រះសីហនុ និងប្រកាសចូលកាន់មុខតំណែង ប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលា ឧទ្ធរណ៍ព្រះសីហនុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ក្រោមអធិបតីភាព លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សាលាឧទ្ធរណ៍ព្រះសីហនុ ត្រូវ​បានបង្កើត និងដាក់ឱ្យដំណើរការជាប្រវត្តិសាស្រ្តថ្មីមួយទៀត​ នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមទិសដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងវិស័យយុត្តិធម៌ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយគតិបណ្ឌិតរបស់​ សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បីបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយការកកស្ទះសំណុំរឿង ដែលត្រូវប្រមូលផ្តុំនៅសាលាឧទ្ធរណ៍ភ្នំពេញតែមួយ ហើយការបង្កើតសាលាឧទ្ធរណ៍ព្រះសីហនុ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងដែនដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដោយអាចជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរពីបណ្តាខេត្តជាប់មាត់សមុទ្រទាំង៤ មកកាន់រាជធានីភ្នំពេញ។

យោងតាមព្រះរាជក្រឹត្យ បានប្រកាសតែងតាំង លោក សុខ កល្យាណ ជាប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ លោក សរ យសថាវរៈ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការ អមសាលាឧទ្ធរណ៍ព្រះសីហនុ និង លោក លឹម ស៊ីណាត អគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ព្រះសីហនុ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print