ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៣នាក់និងអ្នកកាសែតម្នាក់ត្រូវកម្លាំងកងរាជអាវុធ ហត្ថមូលដ្ឋានខណ្ឌមានជ័យសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌចុះចាប់ឃាត់ខ្លួនកាលពីវេលម៉ោង១៧និង០០ នាទី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅក្នុងភូមិដំណាក់ធំ១ ក្រុម៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់អាប៉ោងបៀ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្ស៣នាក់ត្រូវបានកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌឃាត់ខ្លួននោះមានឈ្មោះ ១/ព្រាប សុវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២/ត្រេន ធឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹង មានជ័យ និងទី៣/ឈ្មោះ គួច ឃៀប ភេទប្រុស អាយុ៥៧ឆ្នាំ មុរបរអ្នកកាសែត ស្នាក់ នៅភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះដកហូតវត្ថុតាងមាន អា ប៉ោង៤គ្រាប់ ក្រដាស់កាតុង១សន្លឹក បៀរមួយចំនួន ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយសារព័ត៌មាន។
ប្រភពដដែលបន្តថា ក្រោយពីឃាត់ខ្លួនមនុស្ស៣នាក់ខាងលើ បច្ចុប្បន្នកុំនាំទៅ សួរនាំ និងធ្វើការអប់រំនៅសាលាខណ្ឌមានជ័យ៕
ដោយ៖ តាឡឹម