សាលារាជធានីភ្នំពេញគួរបញ្ចៀសរោងចក្រលាយបេតុងនៅក្បែរវត្តនុនមុន្នីចេញពីផ្លូវព្រះមុនីរ៉េតសង្កាត់ស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវព្រះមុនីរ៉េត(២១៧)ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ត្រង់ចំណុចរោងចក្រលាយបេតុងក្បែរវត្តនុនមុនី្នតែងតែបង្កការកកស្ទះចរាចរណ៍រៀង រាល់៧ព្រឹក និងនៅពេលល្ងាចចាប់ពីម៉ោង៥។

ការកកស្ទះនេះគឺបណ្តាលមកពីទីតាំង រោងចក្រលាយបេតុងនេះបានចតរថយន្តធុនធំដឹកថ្ម និងខ្សាច់មកចតតម្រៀបគ្នាជាជួរ នៅលើកំណាត់ផ្លូវព្រះមុនីរ៉េតចាប់ពីចំណុចមុខវត្តនុនមុន្នីរហូតមកដល់មុខរោងចក្រ។

ដោយឡែកក្រៅពីការចតរថយន្តធុនធំដឹកថ្មខ្សាច់គ្រួសគ្មានសណ្តាប់ធ្នាប់បង្កឲ្យ មានការរំខានដល់ពលរដ្ឋធ្វើដំណើរចេញទៅធ្វើការទៅសាលារៀន រថយន្តលាយបេ តុងធំៗបើកចេញបើកចូលដឹកបេតុងដែលលាយរួចក្នុងរោងចក្រឆ្លងកាត់ផ្លូវម្តងៗក៏បាន បង្កការកកស្ទះចរាចរណ៍កាន់តែខ្លាំង នាំឲ្យមានការរិះគន់ដល់អាជ្ញាធរ។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនេះថា អាជ្ញាធរសាលារាជធានីគួរណាស់ បញ្ចៀសទីតាំងរោងចក្រលាយបេតុងនេះឲ្យនៅឆ្ងាយពីទីប្រជុំជន។ ព្រោះថារថយន្តធំ ដឹកខ្សាច់ថ្មគ្រួសបើកបរក្នុងទីប្រជុំជនអាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ និងបានបង្កការកកស្ទះចរាចរណ៍ផងដែរ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យក៏បានបញ្ជាក់ឲ្យដឹងដែរថា អាជ្ញា ធរខណ្ឌបានធ្វើការណែនាំដល់ម្ចាស់រោងចក្រលាយបេតុងនេះរួចហើយដែរចំពោះបញ្ហ បង្កការកកស្ទះចរាចរណ៍ដែលបានរំខានដល់អ្នកធ្វើដំណើរ។ លោកថា លោកផ្ទាល់ក៏ បានឈឺក្បាលផងដែរចំពោះទីតាំងលាយបេតុងនេះ ព្រោះគេចតរថយន្តធំៗពេញតែផ្លូវ ហើយបើថ្នាក់ក្រុងអាចបញ្ចៀសទីតាំងនេះចេញបានកាន់តែប្រសើរ៕

image

image

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print