ខេត្តស្វាយរៀង៖ បុរស២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះទាញចេញពីក្នុងកាប៊ីរថយន្តបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រេចង្កូតបើកធ្លាក់ផ្លូវទៅបុកនិងដើមឈើបណ្ដាលអោយក្រឡាប់ផ្ងារជើងខូចខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ខែកុម្ភះឆ្នាំ២០១៦លើកំណាត់ផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ១៤២និង១៤៣ ស្ថិតក្នុងភូមិ
ដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់អោយថាមុនដំបូងមានរថយន្តមួយគ្រឿងម៉ាក MISUBISHI TRITON
ពាក់ស្លាកលេខ ភ្នំពេញ ២AC៤៦៩៦ពណ៌ទឹកប្រាក់បើកបរដោយបុរសពីរនាក់មិនស្គាល់ឈ្មោះខណះធ្វើដំណើរពីកើតទៅលិចយ៉ាងលឿនលុះមកដល់ចំណុចខាងលើមិនដឹងយ៉ាងម៉េចស្រាប់តែរថយន្តបានរ៉េចង្កូតធ្លាក់ផ្លូវទៅបំបុកដើមឈើបណ្ដាលអោយក្រឡាប់តែម្ដងទៅ។
ក្រោយមកប្រជាពលរដ្ឋក៏បានជួយសង្គ្រោះទាញយកបុរសទាំង២ចេញពីក្នុងរថយន្តនិងនាំទៅកាន់មន្ទីពេទ្យភ្លាមៗផងដែរ៕
ដោយ៖ យឹម សុថាន