សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសប្រេស៊ីលដែលស្ថិតនីតំបន់អាមេរិកខាងត្បូងបានប្រកាសថា សមាជិកនៃក្រុមបាល់ទាត់នារីប្រេស៊ីលនឹងទទួលបានប្រាក់ឈ្នួលដូចគ្នានឹងសមភាគីបុរសរបស់ពួកគេដែរ។
ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីលលោក Rogerio Caboclo បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រាក់រង្វាន់និងប្រាក់ឧបត្ថម្ភត្រូវបានស្មើគ្នាសម្រាប់បាល់ទាត់បុរសនិងស្ត្រីដែលមានន័យថាកីឡាករស្ត្រីនឹងរកបានដូចបុរសដែរ។ អ្នកគ្រប់គ្រងក្រុមជម្រើសជាតិស្ត្រីលោក Pia Sundhage ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តនេះកាលពីខែមីនា។
អូស្ត្រាលី, ន័រវែស និងនូវែលសេឡង់ស្ថិតក្នុងចំណោមប្រទេស និងតំបន់ដទៃទៀតដែលផ្តល់ប្រាក់ឈ្នួលស្មើគ្នាដល់ក្រុមបាល់ទាត់បុរស និងស្ត្រីរបស់ពួកគេផងដែរ។ ចំណែកសមាជិកនៃក្រុមបាល់ទាត់ស្ត្រីអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហព័ន្ធរបស់ពួកគេកាលពីខែមីនាដោយសារតែការរើសអើងត្រូវបានគេចោទប្រកាន់លើប្រាក់ឈ្នួលដែលមានគម្លាតគ្នាឆ្ងាយ ប៉ុន្តែការប្រឆាំងនេះត្រូវបានតុលាការសហព័ន្ធទោតចោលពាក្យបណ្តឹងទាំងនេះ ។
បច្ចុប្បន្នប្រេស៊ីលឈរនៅចំណាត់ថ្នាក់លេខ៨ក្នុងតារាងចំណាត់ថ្នាក់ស្ត្រីពិភពលោករបស់ FIFA ដែលស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក, អាឡឺម៉ង់, បារាំង, ហូឡង់, ស៊ុយអែត, អង់គ្លេស និងអូស្ត្រាលី៕
ដោយ៖ ភារៈ