សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបាន​សន្សំ​ថវិកាបាន ប្រមាណ ៦០០លានដុល្លា សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា កន្លងមកមាន​អ្នក​អង្គុយបក់ផ្សែង តែងតែចាត់ទុកថា រាជរដ្ឋាភិបាលកម្ពុជានឹងស្លាប់ ជាមួយនិងការ​ផ្ទុះរីករាលដាល នៃ​ជំងឺកូវីដ១៩នេះ ប៉ុន្តែផ្ទុយទៅវិញកម្ពុជាបានរស់ ហើយរស់ប្រកបដោយមោទន​ភាព ដែលប្រជា​ជាតិ​យើងបានខិតខំចូលរួមចំណែកទប់ស្កាត់ ការអនុវត្តនូវវិធានការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសស្មារតីនៃការចូលរួមចែករំលែកការលំបាកនានា ដែលជាបន្ទុក​របស់​រាជរដ្ឋាភិបាល ក្នុងកាល:ទេស:នៃការរីករាលដាលជំងឺកូវីដ១៩ ជាសកលនេះ។
សម្តេចតេជោនាយក​រដ្ឋមន្រ្តីមានប្រសាសន៍បន្តថា យើងមិនគ្រាន់តែរស់ប្រកបដោយមោទនភាពនោះទេ ប៉ុន្តែតាមរយះនៃ​ការ​សន្សំសំចៃខ្ពស់ ការចូលរួមរិតត្បៀតការចំណាយថវិការដ្ឋពីគ្រប់ផ្នែកទាំងអស់ រាជរដ្ឋាភិបាលបាន​សន្សំ​ថវិកាបាន ប្រមាណ ៦០០លានដុល្លា សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដើម្បីត្រៀម​បង្ការ​លើបញ្ហាដែលអាចកើតមានឡើងជាយថាហេតុណាមួយ។ ប្រសាសន៍សម្ដេចតេជោ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០)៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print