អន្តរជាតិ៖ ជនជាតិរុស្សី ១៣នាក់ ត្រូវបានកម្លាំងក្រសួងសន្តិសុខសហព័ន្ធរុស្ស៊ី ឬហៅកាត់ថា FSB ឃាត់ខ្លួនក្រោមការសង្ស័យថា បាននិងកំពុងរៀបផែនការសម្លាប់រង្គាលដោយគ្រឿងបំផ្ទុះ និងអាវុធផ្សេងៗ។
សូមជម្រាបថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង FSB នៅថ្ងៃសុក្រ ទី៤ ខែកញ្ញានេះ បានឲ្យដឹងថា ជនសង្ស័យ ១១នាក់ ក្នុងចំណោម១៣នាក់ខាងលើនេះ បានធ្វើសកម្មភាពតាមបណ្តាញសំងាត់មួយ។ ដោយពួកគេត្រូវបានឃាត់ខ្លួន នៅឯគេហដ្ឋានរបស់ពួកគេ ហើយអាជ្ញាធរក៏បានរឹបអូស កំណត់ហេតុស្តីពីផែនការវាយប្រហារ និងឧបករណ៍ធ្វើទំនាក់ទំនងមួយចំនួនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
ដោយឡែកជុំវិញនញ្ហានេះដែរ អាជ្ញាធររុស្ស៊ីមិនទាន់បញ្ជាក់ថា តើក្រុមជនសង្ស័យទាំងនោះ គ្រោងបើកការវាយប្រហារនៅទីណានោះឡើយ ខណៈការសួរចម្លើយ និងស៊ើបអង្កេតកំពុងបន្ត៕ដោយ៖ស តារា
...