ទីក្រុងប៉េកាំងតភ្ជាប់ជើងហោះហើរ អន្តរជាតិក្រោយផ្អាកជាង​៥ខែដោយសារកូវីដ​-១៩

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃទី​៤ខែសីហា បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ​បានចាប់ផ្តើមដំណើរការហោះហើរវិញហើយ កាលពីថ្ងៃទី​៣ ខែកញ្ញា​។
នាយកដ្ឋានអាកាសចរណ៍ចិន​(CAAC) បានប្រកាសតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ​។ ប៉ុន្តែ​អ្នកដំណើរ​និងក្រុមអាកាសយានិក ក៏ដូចជា​បុគ្គលិកត្រូវតែស្លៀកពាក់ការពារការឆ្លងរាលដាលកូវីដ​-១៩ ឲ្យបានល្អបំផុត។
មន្ត្រីចិនបានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរ​ចូលចូលក្នុងប្រទេសចិន ដែលមកពីប្រទេស ដូចជា​ ថៃ កម្ពុជា វៀតណាម ប៉ាគីស្ថាន ក្រិច ដាណឺម៉ាក អូទ្រិស ស៊ុយអែត …ដែលជាប្រទេសមានករណីឆ្លងកូវីដ​-១៩ទាបបំផុត។
អ្នកដំណើរទៅកាន់ប្រទេសចិន គឺត្រូវតែមានលិខិតធ្វើតេស្តថាមិនមានផ្ទុកកូវីដ​-១៩ ហើយពេលចុះដល់គោលដៅគឺត្រូវធ្វើចត្តាឡីស័ក​១៤ថ្ងៃ​។ បច្ចុប្បន្ន ក្នុងរយៈពេល១ថ្ងៃអនុញ្ញាតឲ្យអ្នកដំណើរចូលទៅកាន់ទីក្រុងប៉េកាំងបានត្រឹមតែ​៥០០នាក់ប៉ុណ្ណោះ។ នៅពេលមានសេចក្តីប្រកាសថ្មីពីស្ថានភាពឆ្លងរាលដាកូវីដ​-១៩ ទើបអនុញ្ញាតឲ្យអ្នកដំណើរចូលច្រើនជាងនេះ។
ចិនគឺជាប្រទេសទីពីរបន្ទាប់ពីរុស្ស៊ីដែលបានអនុម័តច្បាប់ផលិតវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ជាផ្លូវការ ។ នៅពេលនេះ ប្រទេសទាំងពីរកំពុងតែធ្វើតេស្តវ៉ាក់សំាងដំណាក់កាលទីបី​។ ការចាក់វ៉ាក់សាំង ជាទូទៅនឹងធ្វើឡើង​ក្នុងពេលដ៏ខ្លីខាងមុខ ហើយពេលនោះកូវីដ​-១៩ លែងជាក្តីបារម្ភទៀតហើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print