សារព័ត៌មាន AFP នៅថ្ងៃទី៤ខែសីហា បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានចាប់ផ្តើមដំណើរការហោះហើរវិញហើយ កាលពីថ្ងៃទី៣ ខែកញ្ញា។
នាយកដ្ឋានអាកាសចរណ៍ចិន(CAAC) បានប្រកាសតភ្ជាប់ជើងហោះហើរអន្តរជាតិឡើងវិញ។ ប៉ុន្តែអ្នកដំណើរនិងក្រុមអាកាសយានិក ក៏ដូចជាបុគ្គលិកត្រូវតែស្លៀកពាក់ការពារការឆ្លងរាលដាលកូវីដ-១៩ ឲ្យបានល្អបំផុត។
មន្ត្រីចិនបានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរចូលចូលក្នុងប្រទេសចិន ដែលមកពីប្រទេស ដូចជា ថៃ កម្ពុជា វៀតណាម ប៉ាគីស្ថាន ក្រិច ដាណឺម៉ាក អូទ្រិស ស៊ុយអែត …ដែលជាប្រទេសមានករណីឆ្លងកូវីដ-១៩ទាបបំផុត។
អ្នកដំណើរទៅកាន់ប្រទេសចិន គឺត្រូវតែមានលិខិតធ្វើតេស្តថាមិនមានផ្ទុកកូវីដ-១៩ ហើយពេលចុះដល់គោលដៅគឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បច្ចុប្បន្ន ក្នុងរយៈពេល១ថ្ងៃអនុញ្ញាតឲ្យអ្នកដំណើរចូលទៅកាន់ទីក្រុងប៉េកាំងបានត្រឹមតែ៥០០នាក់ប៉ុណ្ណោះ។ នៅពេលមានសេចក្តីប្រកាសថ្មីពីស្ថានភាពឆ្លងរាលដាកូវីដ-១៩ ទើបអនុញ្ញាតឲ្យអ្នកដំណើរចូលច្រើនជាងនេះ។
ចិនគឺជាប្រទេសទីពីរបន្ទាប់ពីរុស្ស៊ីដែលបានអនុម័តច្បាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការ ។ នៅពេលនេះ ប្រទេសទាំងពីរកំពុងតែធ្វើតេស្តវ៉ាក់សំាងដំណាក់កាលទីបី។ ការចាក់វ៉ាក់សាំង ជាទូទៅនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ហើយពេលនោះកូវីដ-១៩ លែងជាក្តីបារម្ភទៀតហើយ៕