ក្រុមគ្រូពេទ្យកូរ៉េខាងត្បូង​យល់ព្រមវិលត្រឡប់ចូលធ្វើការវិញក្រោយធ្វើកូដកម្ម២សប្តាហ៍កន្លងមក

ចែករំលែក៖

ក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ បំពេញការងារយូរឆ្នាំ​ ព្រមទាំងក្រុមគ្រូពេទ្យវ័យក្មេងបានសម្រេចចិត្តវិលត្រឡប់ទៅធ្វើការវិញហើយ​ ក្រោយរយៈពេលជាង​២សប្តាហ៍ធ្វើកូដកម្ម បន្ទាប់ពីរដ្ឋាភិបាល និងតំណាងក្រុមគ្រូពេទ្យ​បានព្រមព្រៀងគ្នាស្តីពីការកែទម្រង់វិស័យសុខាភិបាល។
កាលពីថ្ងៃទី​២១ ខែសីហា ក្រុមគ្រូពេទ្យ និងសមាគមនិស្សិតពេទ្យ​ហាត់ការងារ (ពេទ្យស្តារ) បាននាំគ្នាប្រឆាំង​នឹងគម្រោង​របស់រដ្ឋាភិបាល ​ដែលបង្កើនចំនួននិស្សិតពេទ្យ​ ក៏ដូចជាបង្កើនសាលាពេទ្យឯកជន។ សមាគមគ្រូពេទ្យកូរ៉េខាងត្បូង (KMA) មានសមាជិក​​១៣០ពាន់នាក់ បានគាំទ្រ​ដល់សកម្មភាពធ្វើកូដកម្មរបស់ក្រុមគ្រូពេទ្យ ដោយប្រកាសថាចំនួនគ្រូពេទ្យ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានឡើងគម្រោង​បង្កើនចំនួននិស្សិតពេទ្យ បន្ថេម​៤ពាន់នាក់ទៀត ក្នុងរយៈពេល​១០ឆ្នាំខាងមុខ ដើម្បីត្រៀមលក្ខណៈទប់ស្កាត់​ពេលមានវិបត្តិកើតឡើង​ ដូចជា​ការឆ្លងរាលដាលជំងឺកូវីដ​-១៩ជាដើម។ ចំណែកសមាគមគ្រូពេទ្យវិញបានលើកឡើងថា​ ចំនួនគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ព្យាបាលអ្នកជំងឺហើយ។
តាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី​៤ ខែកញ្ញា រដ្ឋាភិបាល​នឹងមិនអនុវត្តគម្រោង​បង្កើនចំនួនក្រុមគ្រូពេទ្យ​ ដូចការចង់បានរបស់ក្រុមគ្រូពេទ្យ​។ ​ពាក់ព័ន្ធនឹងកូវីដ​-១៩វិញ នៅថ្ងៃទី​៤ខែកញ្ញានេះ កូរ៉េខាងត្បូងមានអ្នកឆ្លង​១៩៨នាក់ ក្នុងរយៈពេល​២៤ម៉ោង​ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ២០.៨៤២ នាក់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print