COVID-19 ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា មានភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីករណីឆ្លងជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា រកឃើញមាន ជាង១០០ករណីបន្ថែមទៀតនោះ ពេលនេះបានធ្វើប្រទេសមួយនេះ កំពុងបង្អាក់នីតិវិធីនៃការបោះឆ្នោត ក៏ដូចជាធ្វើឲ្យមានភាពស្រពេចស្រពិលក្នុងការបោះឆ្នោតថ្នាក់ជាតិដែលគ្រោងធ្វើនៅខែវិច្ឆិកាខាងមុខនេះ

ជាក់ស្តែង កាលពីថ្ងៃទី ខែកញ្ញាម្សិលមិញនេះ មីយ៉ាន់ម៉ា ប្រកាសថាមានករណីឆ្លងកូរ៉ូណាវីរុសថ្មីចំនួន ២២ករណី ដោយស្ថានភាពCOVID-19 ហាក់មិនថមថយឡើយនៅប្រទេសមីយ៉ាន់ម៉ា ខណៈថ្ងៃបោះឆ្នោតថ្នាក់ជាតិកៀកចូលមកដល់ ចំណែកតួលេខ COVID-19 សរុបរបស់មីយ៉ាន់ម៉ាមានចំនួន ១១៣៣ករណី និងអ្នកស្លាប់ចំនួន នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៥៩នាក់ ករណីឆ្លងនៅមីយ៉ាន់ម៉ា បានហក់ឡើងខ្លាំងចាប់តាំងពីថ្ងៃទី១៦ ខែសីហាកន្លងមក

សូមជម្រាបថា មកទល់ពេលនេះ គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធរបស់មីយ៉ាន់ម៉ា (UEC) មិនទាន់ប្រកាសថ្ងៃធ្វើយុទ្ធនាការបោះឆ្នោតសម្រាប់គណបក្សនយោបាយនៅឡើយទេ តាមច្បាប់មីយ៉ាន់ម៉ា យុទ្ធនាការបោះឆ្នោត ត្រូវធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ មុនការបោះឆ្នោតថ្នាក់ជាតិ ដោយបញ្ហា COVID-19 កំពុងបង្កផលវិបាកដល់នីតិវិធីនៃការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ

ចំណែកការបោះឆ្នោតថ្នាក់ជាតិវិញ មីយ៉ាន់ម៉ា អាចនឹងលើកពេលបោះឆ្នោតដែលគ្រោងរៀបចំនៅថ្ងៃទី ខែវិច្ឆិកា ទៅកាលបរិច្ឆេទផ្សេងប្រសិនបើ COVID-19 នៅតែអុកឡុកក្នុងប្រទេស បើតាមការអះអាងរបស់អ្នកនាំពាក្យ UEC លោក U Myint Naing នៅថ្ងៃទីខែកញ្ញា ព័ត៌មានទាក់ទិននឹងការពន្យារពេលបោះឆ្នោត មីយ៉ាន់ម៉ា នឹងប្រកាសនៅខែក្រោយ

អ្នកនាំពាក្យ UEC បានលើកឡើងថា៖ «​យើងនឹងសម្រេច បន្ទាប់ពីពិនិត្យមើលស្ថាន​1​ភាព COVID-19 ក្នុងខែតុលា​»​។អ្នកនាំពាក្យរូបនោះបន្ថែមថា គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ គ្រោងនឹងបង្កើតមណ្ឌលបោះឆ្នោតឲ្យច្រើនជាងមុន និងកែប្រែគោលការណ៍មួយចំនួនដើម្បីគោរពតាមវិធានបង្ការ COVID-19​

បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy​ និយាយថា ក្នុងការកែប្រែនេះ លោក Myint Naing បានលើកឡើងពីចំណុចមួយថា ប្រជាជន ដែលមកដល់មណ្ឌលបោះឆ្នោតនៅម៉ោង ផុតម៉ោង គឺមិនបាត់បង់សិទ្ធិបោះឆ្នោតឡើយ

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតថ្នាក់ឆ្នាំ២០២០នេះ សហព័ន្ធរបស់មីយ៉ាន់ម៉ា នឹងប្រកាសពីតំបន់មួយចំនួន ដែលមិនអនុញ្ញាតឲ្យមានការបោះឆ្នោតផងដែរដោយសារហេតុផលជម្លោះប្រដាប់អាវុធ ខណៈតំបន់ ដែលហាមឃាត់ការបោះឆ្នោតអាចមាន រដ្ឋរ៉ាក់ឃី និងរដ្ឋសាន ទីដែលមានការប្រឈមមុខរវាងក្រុមប្រដាប់អាវុធភាគតិច និងយោធាមីយ៉ាន់ម៉ា ជាដើម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print