COVID-19 ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា មានភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីករណី​ឆ្លង​ជំងឺ COVID-19 នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ គឺថ្ងៃទី៣ និងថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋានរាយការណ៍ថា រកឃើញមាន ជាង១០០ករណី​បន្ថែមទៀត​នោះ ។ ពេលនេះបានធ្វើប្រទេសមួយនេះ កំពុង​បង្អាក់​នីតិវិធី​នៃ​ការបោះឆ្នោត ក៏ដូចជា​ធ្វើ​ឲ្យ​មាន​ភាពស្រពេចស្រពិល​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ ​ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ ។

​ជាក់ស្តែង កាលពីថ្ងៃទី​៤ ខែកញ្ញាម្សិលមិញនេះ មី​យ៉ាន់​ម៉ា ប្រកាសថា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ថ្មី​ចំនួន ២២​ករណី​។ ដោយស្ថានភាពCOVID-19 ហាក់​មិន​ថមថយ​ឡើយ​ នៅ​ប្រទេសមី​យ៉ាន់​ម៉ា ខណៈ​ថ្ងៃ​បោះឆ្នោត​ថ្នាក់ជាតិ​កៀក​ចូល​មកដល់​។ ចំណែកតួលេខ COVID-19 សរុប​របស់​មី​យ៉ាន់​ម៉ា​មាន​ចំនួន ១១៣៣​ករណី និង​អ្នកស្លាប់​ចំនួន ៧​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៥៩​នាក់​។ ករណី​ឆ្លង​នៅ​មី​យ៉ាន់​ម៉ា បាន​ហក់​ឡើង​ខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៦ ខែសីហា​កន្លងមក​។

​សូមជម្រាបថា មកទល់ពេលនេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ​របស់​មី​យ៉ាន់​ម៉ា (UEC) មិនទាន់​ប្រកាស​ថ្ងៃ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​សម្រាប់​គណបក្សនយោបាយ​នៅឡើយ​ទេ​។ តាមច្បាប់​មី​យ៉ាន់​ម៉ា យុទ្ធនាការ​បោះឆ្នោត ត្រូវធ្វើឡើង​ក្នុង​រយៈពេល ៦០​ថ្ងៃ មុន​ការបោះឆ្នោត​ថ្នាក់ជាតិ​។ ដោយបញ្ហា COVID-19 កំពុង​បង្ក​ផលវិបាក​ដល់​នីតិវិធី​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​។

​ចំណែក​ការបោះឆ្នោត​ថ្នាក់ជាតិ​វិញ មី​យ៉ាន់​ម៉ា អាច​នឹង​លើក​ពេល​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ទៅ​កាលបរិច្ឆេទ​ផ្សេងប្រសិនបើ COVID-19 នៅតែ​អុកឡុក​ក្នុងប្រទេស​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ UEC លោក U Myint Naing នៅ​ថ្ងៃទី​៣ខែកញ្ញា ព័ត៌មាន​ទាក់ទិន​នឹង​ការពន្យារពេល​បោះឆ្នោត មី​យ៉ាន់​ម៉ា នឹង​ប្រកាស​នៅ​ខែក្រោយ​។

អ្នកនាំពាក្យ UEC បានលើកឡើង​ថា៖ «​យើង​នឹង​សម្រេច បន្ទាប់ពី​ពិនិត្យមើល​ស្ថាន​1​ភាព COVID-19 ក្នុង​ខែតុលា​»​។អ្នកនាំពាក្យរូបនោះបន្ថែមថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​សហព័ន្ធ គ្រោង​នឹង​បង្កើត​មណ្ឌលបោះឆ្នោត​ឲ្យ​ច្រើនជាង​មុន និង​កែប្រែ​គោលការណ៍​មួយចំនួនដើម្បី​គោរព​តាម​វិធាន​បង្ការ COVID-19​។

​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy​ និយាយថា ក្នុងការ​កែប្រែ​នេះ លោក Myint Naing បានលើកឡើង​ពី​ចំណុច​មួយ​ថា ប្រជាជន ដែល​មកដល់​មណ្ឌលបោះឆ្នោត​នៅ​ម៉ោង​៤ ឬ​ផុត​ម៉ោង​៤ គឺ​មិន​បាត់បង់​សិទ្ធិ​បោះឆ្នោត​ឡើយ​។

គួរបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោត​ថ្នាក់​ឆ្នាំ​២០២០​នេះ សហព័ន្ធ​របស់​មី​យ៉ាន់​ម៉ា នឹង​ប្រកាស​ពី​តំបន់​មួយចំនួន ដែល​មិន​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ផងដែរ​ដោយសារ​ហេតុផល​ជម្លោះ​ប្រដាប់អាវុធ​។ ខណៈតំបន់ ដែល​ហាមឃាត់​ការបោះឆ្នោត​អាចមាន រដ្ឋ​រ៉ា​ក់​ឃី​ន និង​រដ្ឋ​សាន ទី​ដែលមាន​ការប្រឈមមុខ​រវាង​ក្រុម​ប្រដាប់អាវុធ​ភាគតិច និង​យោធា​មី​យ៉ាន់​ម៉ា ជាដើម​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print