ពលរដ្ឋនៅរដ្ឋ ការ៉ូលីណា ភាគខាងជើង នៅថ្ងៃទី៤ខែកញ្ញា (ត្រូវនឹងថ្ងៃទី៥នៅកម្ពុជា) បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីមុនពេលកំណត់ សម្រាប់អាណត្តិថ្មី។ ការបោះឆ្នោតមុនពេលកំណត់ ត្រូវបានធ្វើឡើងតាមរូបមន្តបោះឆ្នោតតាមប្រៃសណីយ៍។
សារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋប្រមាណជាង៦១៨ពាន់នាក់ បានបោះឆ្នោតតាមលិខិតផ្ញើដល់ដៃតែម្តង។ នេះជាការបោះឆ្នោតមុនពេលកំណត់ដំបូងបង្អស់នៅអាមេរិក គឺពេលមុនពេលកំណត់ដល់ទៅ២ខែ។ ការបោះឆ្នោតធ្វើឡើងក្នុងពេលដែលអាមេរិកកំពុងប្រឈមការឆ្លងរាលដាលកាន់តែខ្លាំង ។
តាមសារព័ត៌មាន New York Times បានផ្សាយថា ក្រៅពីរដ្ឋ ការ៉ូលីណាខាងជើង នៅមានរដ្ឋជាច្រើនទៀត ដូចជា Minnesota, Pennsylvania, Wisconsin នឹងបន្តបោះឆ្នោតតាមប្រៃសណីយ៍។
តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា ចំនួនពលរដ្ឋគាំទ្របេក្ខភាពគណបក្សប្រជាធិបតេយ្យ គឺលោកបៃឌិន បាននាំមុខប្រធានាធិបតី ដូណាល់ ត្រាំជានិច្ច។ មិនតែប៉ុណ្ណោះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ ក៏បានបង្កើតក្រុមគាំទ្រលោកបៃឌិនផងដែរ ដោយសារតែមើលឃើញការដឹកនាំរបស់លោកត្រាំ មិនបានល្អក្នុងរយៈពេលជិត៤ឆ្នាំកន្លងមក៕