ភ្នំពេញ ថ្ងៃនេះអង្គភាព «នគរដ្រេហ្គន» សូមលើកយកនូវព្រឹត្តិការណ៍ដ៏សែនឃោរឃៅ បង្កឡើងដោយបុរសបានកាប់ ចាក់សម្លាប់នារីភេទចំនួន៧នាក់ ជាបន្តបន្ទាប់ដោយសារតែភ្លើងប្រច័ណ្ឌ សេចក្តីគិតខ្លី លែងគិតពីបុណ្យបាប ច្បាប់ទម្លាប់ នឹងគួរឱ្យអាប់អោនយ៉ាងធ្ងន់ធ្ងរដល់សង្គម។
បុរសដែលប្រព្រឹត្តនៅបទឧក្រិដ្ឋក្នុងនោះរួមមាន ៖
-ទី១ បុរសម្នាក់បានធ្វើសកម្មភាពច្របាច់ក កូនស្រីទាំងបី ស្លាប់យ៉ាងអណោចអធម៍ រណូករណែល នៅក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួ ន ក្រោយមកក៏ ចងកសម្លាប់ខ្លួនជាក្រោយ។ ដោយឡែកភរិយាដែលជាកម្មកររោងចក្រ មានភាពរន្ធត់ តក់ស្លុត ស្រែកទ្រហោយំដូចនាងបាដាចា ។ ឃាតកម្មមួយនេះស្ទើរតែធ្វើឱ្យភរិយា ដែលបាត់បង់កូនជាទីស្រឡាញ់ទាំងបី ប្រព្រឹត្តដោយប្ដី ចង់ក្លាយទៅជានារីវិកលចារឹកទៅហើយ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៦បខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឧកញ៉ាឳ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
-ទី២ ករណីមួយទៀតបុរសម្នាក់បានចាក់សម្លាប់ស្ត្រីជាកម្មកររោងចក្រ ដោយសារតែចូលស្ដីដណ្ដឹង នាងមិនព្រម។ អំពីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែសីហាឆ្នាំ២០២០ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយពីធ្វើសកម្មភាពចាក់សម្លាប់ស្ត្រីខាងលើ បុរសជាឃាតករបានគេចខ្លួនរួចចងកសម្លាប់ខ្លួនលើដើមឈើ។
-ទី៣ បុរសម្នាក់ពិតជាបាបកម្ម ធ្លាក់នរកមួយរយជាតិ ដោយសារតែគេបានធ្វើសកម្មភាពបទឧក្រិដ្ឋ ហ៊ានយកកាំបិត កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួនចេញពីដងខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី ២៩ខែសីហាឆ្នាំ២០២០នៅក្នុងសង្កាត់ចោមចៅទី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយធ្វើសកម្មភាពក៏ត្រូវបាននគរបាលខណ្ឌសែនសុខចាប់ឃាត់ខ្លួនបានភ្លាមៗនៅក្រោយសាលាអន្តរជាតិIU ក្នុងទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រួចហើយសមត្ថកិច្ចក៏ប្រគល់ខ្លួនជនឧក្រិដ្ឋរូបនេះទៅឲ្យខាងនគរបាលខណ្ឌពោធិ៍សែនជ័យបន្តនីតិវិធី។
-ទី៤ ករណីសម្លាប់ ហើយរំលោភក្មេងស្រីវ័យ ១៤ឆ្នាំ យ៉ាងព្រៃផ្សៃ។ បទឧក្រិដ្ឋនេះបានកើតឡើងកាលពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២០ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឃាតករបានសារភាពថាខ្លួនបានចូលទៅក្នុងបន្ទប់ក្មេងស្រីរួចហើយបំណងចាប់រំលោក ប៉ុន្តែនាងបានស្រែក គេថែមទាំងគំរាមសម្លាប់បើនៅតែស្រែក ។ ប៉ុន្តែក្មេងស្រីរូបនោះនៅតែស្រែកទើបឃាតក បានវាយទៅលើដងខ្លួន និងក្បាលពោះ រួចយកឧបករណ៍ឆក់ត្រង់ចំណុចខ្នងរបស់នាង ។ ពេលនាងសន្លប់ក៏ រួចហើយយកកាំបិតដែលនៅជិតទីនោះទៅចាក់ក ឱ្យស្លាប់ក្នុងថ្លុកឈាម និងរំលោភជាក្រោយ។
-ទី៥ បុរសវីចំណាស់ប្រច័ណ្ឌ សង្សាររបស់ខ្លួនចាក់សម្លាប់ រួចអារកខ្លួនឯងជាក្រោយ តែរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍ចាក់សម្លាប់សង្សារដោយភ្លើងប្រច័ណ្ឌនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២០ នៅក្នុងបុរីលឹមឈាងហាក់ ខណៈដែលអ្នកទាំងពីរនាំគ្នាផឹកស៊ីសប្បាយជាមួយនឹងមិត្តភក្កិប្រុសស្រីជាច្រើននាក់ទៀត។
ករណីនេះស្ត្រីវ័យក្មេងស្រស់ស្អាតវ័យ២៧ ឆ្នាំ នាងមានមុខរបរលក់ឡេតាមអនឡាញ ។ ដោយឡែកឃាតករមានវ័យ៤៧ឆ្នាំ ប្រច័ណ្ឌនិងបង្ហោះសារជាចុងក្រោយមុនធ្វើសកម្មភាពឧក្រិដ្ឋថា «ការរស់នៅដោយសុខ គឺជាការរស់នៅ ដោយមិនមានការការបៀតបៀនអ្នកដទៃ »។ ឃាតកររូបនេះបានបន្តថា ៖ «ហេតុអ្វីគ្រាន់តែសេចក្តីសុខមួយសោះរកមិនបាន»។ ទីបំផុតក្លាយជាឃាតក ចាក់សម្លាប់សង្សារយ៉ាងឃោរឃៅ គ្មានការគិតពិចារណារកដំណោះស្រាយ ណាមួយឲ្យសមជាពលរដ្ឋល្អនោះឡើយ។
-ទី៦,មានអំពើឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួននៅស្រុកអង្គស្នួល។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០២០ ក្នុងស្រុកអង្គស្នួលខេត្តកណ្ដាល។ ឃាតករជាប្តីបានបានសម្លាប់ប្រពន្ធដេកស្លាប់ក្នុងថ្លុកឈាម។ ចំណែកឯខ្លួនព្យាយាម អារកសម្លាប់ខ្លួនជាក្រោយ តែមិនបានសម្រេច ក៏របួលធ្ងន់។ ឃាតកម្មនេះកើតឡើងដោយសារតែ អ្នកទាំងពីរបានលែងលះគ្នាមួយខែទៅហើយ។ ប៉ុន្តែការខាងប្រុសសុំជួបគ្នាវិញ តែភាគីខាងស្រីមិនព្រមរួមរស់ជាប្ដីប្រពន្ធដូចដើមវិញ ទើបបុរសជាប្ដីក្លាយជាឃាតក សម្លាប់ប្រពន្ធឲ្យស្លាប់ភ្លាមក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
-ទី៧ ករណីប្រច័ណ្ឌប្រពន្ធ អារកសម្លាប់ រួចហើយរត់ទៅចងកជាក្រោយ។ សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើង នៅស្រុកបាទីខេត្តតាកែវ ។បុរសជាប្ដីបានយកកាំបិតកាត់ព្យាយាមសម្លាប់ប្រពន្ធ ។ ប៉ុន្តែរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរពេក ស្ត្រីរងគ្រោះក៏បានស្លាប់។ ចំពោះឃាតករជាប្ដីវិញនោះក្រោយពីធ្វើសកម្មភាពរួច ក៏បានចងកសម្លាប់ខ្លួនស្លាប់ដូចខ្មោចតៃហោងទៅហើយ។
សូមជម្រាបជូនថា ៖ អង្គភាពនគរដ្រេហ្គន បានលើកយកនៅព្រឹត្តិការណ៍ នេះបទឧក្រិដ្ឋទាំង៧ ករណីខាងលើនេះ មកមិនមានបំណងណាមួយ ឱ្យបទល្មើសទាំងនេះបន្តកើតមាននៅក្នុងសង្គម នៃប្រទេសពោរពេញទៅដោយសន្តិភាព នោះឡើយ។ ក្នុងន័យ គឺចង់ឱ្យបងប្អូនជនរួមជាតិចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រលាញ់ និងស្នាមញញឹម សូមមានចិត្តអាណិតស្រឡាញ់ប្ដីប្រពន្ធ កូនចៅ ញាតិមិត្ត ផៅសន្ដាន ប្រជាពលរដ្ឋយើងឱ្យមានគ្រប់ទីកន្លែង ជាមួយនឹងសីលធម៌ គ្មានភាពររើសអើង សេចក្តីគុំគួន អំពើហិង្សានានា ។ យើងត្រូវចូលរួមគោរពច្បាប់ គោរពប្រពៃណី សាសនា ស្គាល់ពីបុណ្យបាប ខំសាងអំពើល្អ មានការថ្លឹងថ្លែង ពិចារណាពីហេតុនិងផល និងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីជៀសឲ្យផុតនូវអំពើអសីលធម៌ ការកាប់ចាក់សម្លាប់គ្នាសុទ្ធតែជាបទល្មើសឧក្រិដ្ឋ ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារនោះ។ ចូរចងចាំថា «បើស្រលាញ់គ្នាហើយ កុំបន្សល់ទុកឡើយ នឹងអំពើហិង្សា ខឹងក្រេវក្រោធ កាប់ ចាក់សម្លាប់ គ្នាធ្វើអ្វី យើងត្រូវផ្ដល់សេចក្តីសុខ ឱ្យគូភាគីយើង នឹងខ្លួនឯង តាមកាលៈទេសៈសមស្របណាមួយដែលយើងទទួលយកបានដោយសេចក្តីសុខសន្តិវិធីទាំងអស់គ្នានោះជាការអំពើគាប់ប្រសើរ៕
ដោយ៖ សុខ ខេមរា