ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានស្លាប់ នៅពេលដឹកជញ្ជូនបន្តដល់មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីបានចាក់ថ្នាំព្យាបាលភ្នែកនៅមន្ទីរពេទ្យឯកជន ឈ្មោះ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ មានទីតាំងនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
សាច់ញាតិជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ៖ ជនរងគ្រោះ មានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅម្ដុំបឹងសាឡាង រាជធានីភ្នំពេញ មានស្វាមីជាអ្នកលក់សាច់គោ។
ក្នុងករណីនេះ សាច់ញាតិជនរងគ្រោះ បានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួនមានជំងឺ ភ្នែកទើបមកទួលសេវាព្យាបាលនៅមន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ប៉ុន្តែក្រោយពេលចាក់ថ្នាំតាមការណាត់ស្រាប់តែជនរងគ្រោះ បានប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យគាំងបេះដូងស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតប។
ពួកគាត់បន្តថា៖ បានឲ្យដឹងទៀតថា ពេលនេះក្រុមគ្រួសារបានព្រមទទួលសំណងពីខាងមន្ទីពេទ្យដោយទទួលបានសំណង ចំនួន៨០០០ដុល្លារ។ ដោយឱែកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្របៃណី នៅស្រុកក្រគ ខេត្តពោធិ៍សាត់។
សូមរម្លឹកថា៖ ខាងជំនាញមន្ទីរ-ក្រសួងសុខាភិបាល គួរបញ្ចប់និទណ្ឌភាព នៃបទល្មើសទាំងនេះ ខណៈកន្លងទៅមន្ទីរព្យាបាល សម្ភព មួយចំនួន កើតឡើងដោយការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ គឺបណ្តាលឱ្យអ្នកជំងឺស្លាប់ញឹកញាប់ ។ បញ្ហានេះស្មើនឹងជនរងគ្រោះស្លាប់ គ្រាន់តែជាបទពិសោធន៍ពួកគេទៅវិញ។ ដោយឡែកជំនាញគ្មានវិធានការបិទអាជីវកម្ម កសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាប្រយោជន៍ពង្រឹងវិជ្ជាជីវៈពេទ្យនោះ។ បើជំនាញធ្វើការនៅមានកម្រិត និងទម្លាប់យកវប្បធម៍សម្របសម្រួល បញ្ចប់ត្រឹមសំណងរដ្ឋប្បវេណី នឹងមិនដំណើរនីតិវិធីព្រហ្មទណ្ឌ សកម្មភាពធ្វេសប្រហែសរបស់គ្រូពេទ្យ នឹងបន្តប្រព្រឹត្តមិនរាងចាល មិនខ្លាចច្បាប់ មិនគិតដល់អាយុជីវិតជនរងគ្រោះ(អ្នកជំងឺ)ឡើយ។
ករណីខាងលើនេះ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមួយរូបសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ថា៖ ទោះជាគ្រួសារជនរងគ្រោះត្រូវគ្នា តាមរយៈសំណងក៏ដោយ ក៏ខាងជំនាញចុះធ្វើកិច្ចការនៅព្រឹកថ្ងៃច័ន្ទ ទី៧ស្អែក ចំពោះ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ចាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់៕
ដោយ៖ សិលា