មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ចាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ ខាងមន្ទីរនិងក្រសួងសុខាភិបាល សូមពិនិត្យផង

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបាន​ស្លាប់​ នៅ​ពេលដឹកជញ្ជូនបន្ត​​ដល់​មន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីបាន​ចាក់​ថ្នាំព្យា​បាល​ភ្នែក​នៅ​មន្ទីរ​ពេទ្យឯកជន​ ​ឈ្មោះ​ ​មន្ទីរពេទ្យ​ភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ មានទីតាំងនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

សាច់ញាតិជន​រងគ្រោះបាន​ប្រាប់​អ្នកសារព័ត៌មានថា ៖ ជនរងគ្រោះ​ មាន​ឈ្មោះ សាវន ​បច្ចុប្បន្ន​ស្នាក់នៅ​ម្ដុំបឹង​សាឡាង រាជធានីភ្នំពេញ មាន​ស្វាមី​ជា​អ្នក​លក់​សាច់​គោ។
ក្នុងករណីនេះ សាច់ញាតិជន​រងគ្រោះ បាន​រៀប​រាប់ទៀតថា ប្អូន​របស់​ខ្លួន​មាន​ជំងឺ ភ្នែកទើប​មក​ទួល​សេវា​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ភ្នែក ដុកទ័រ គង់​ ពិសិដ្ឋ ប៉ុន្តែក្រោយ​ពេល​ចាក់​ថ្នាំតាមការណាត់ស្រាប់​តែជន​រងគ្រោះ​ បានប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យ​គាំង​បេះ​ដូង​ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតប។
ពួកគាត់បន្តថា៖ បានឲ្យដឹង​ទៀតថា ពេល​នេះ​ក្រុម​គ្រួសារ​បាន​ព្រម​ទទួល​សំណង​ពី​ខាងមន្ទី​ពេទ្យ​ដោយ​ទទួល​បាន​សំណង​ ចំនួន៨០០០ដុល្លារ។ ដោយឱែកសពត្រូវ​បាន​ក្រុម​គ្រួសារ​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្របៃណី នៅ​ស្រុកក្រគ ខេត្តពោធិ៍សាត់។
សូមរម្លឹកថា៖ ខាងជំនាញមន្ទីរ-ក្រសួងសុខាភិបាល គួរបញ្ចប់និទណ្ឌភាព នៃបទល្មើសទាំងនេះ ខណៈកន្លងទៅមន្ទីរព្យាបាល សម្ភព មួយចំនួន កើតឡើងដោយការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យ គឺបណ្តាលឱ្យអ្នកជំងឺស្លាប់ញឹកញាប់ ។ បញ្ហានេះស្មើនឹងជនរងគ្រោះស្លាប់ គ្រាន់តែជាបទពិសោធន៍ពួកគេទៅវិញ។ ដោយឡែកជំនាញគ្មានវិធានការបិទអាជីវកម្ម កសាងសំណុំរឿងបញ្ជូនទៅតុលាការ ជាប្រយោជន៍ពង្រឹងវិជ្ជាជីវៈពេទ្យនោះ។ បើជំនាញធ្វើការនៅមានកម្រិត និងទម្លាប់យកវប្បធម៍សម្របសម្រួល បញ្ចប់ត្រឹមសំណងរដ្ឋប្បវេណី នឹងមិនដំណើរនីតិវិធីព្រហ្មទណ្ឌ សកម្មភាពធ្វេសប្រហែសរបស់គ្រូពេទ្យ នឹងបន្តប្រព្រឹត្តមិនរាងចាល មិនខ្លាចច្បាប់ មិនគិតដល់អាយុជីវិតជនរងគ្រោះ(អ្នកជំងឺ)ឡើយ។
ករណីខាងលើនេះ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញមួយរូបសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ថា៖ ទោះជាគ្រួសារជនរងគ្រោះត្រូវគ្នា តាមរយៈសំណងក៏ដោយ ក៏ខាងជំនាញចុះធ្វើកិច្ចការនៅព្រឹកថ្ងៃច័ន្ទ ទី៧ស្អែក ចំពោះ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ចាក់ថ្នាំបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print