លោកស្រីអគ្គនាយិកា មជ្ឈមណ្ឌលព័ត៍មាន «នគរវត្ត»និងស្វាមីសែនចូលឆ្នាំថ្មី ឆ្នាំចិន វៀតណាម អោយ កុងសុីហ្វាឆាយ

ចែករំលែក៖

ភ្នំពេញៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំចិន-វៀតណាម នៅទីតាំងរោងពុម្ពព្រះនារាយណ៍នៃមជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត»លោកស្រី កែកុល សោភា អគ្គនាយិកាមណ្ឌលព័ត៍មាន«នគរវត្ត» និងស្វាមី បានរៀបចំសែនចូលឆ្នាំថ្មី ឆ្នាំចិន ដើម្បីអោយមានរាសីខ្ពស់ត្រដែត រកសុីមានបាន ត្រជាក់ត្រជុំរុងរឿង សុភមង្គល ក្នុងក្រុមគ្រួសារ ពិសេសមណ្ឌលព័ត៍មាន«នគរវត្ត»កាន់តែមានភាពសក្តានុពលរីកចម្រើនជឿនលឿន និងបានជូនពរដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ជាមួយប្រិយមិត្ត អ្នកអាន ទស្សនា តាមដាន ក្នុង និងក្រៅប្រទេស ក៏ដូចជាបណ្តាក្រុមហ៊ុនជាដៃគូពាណិជ្ជកម្ម ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស លោកស្រីបានសូមជូនពរក្នុងថ្ងៃចូលឆ្នាំចិននេះ «កុងសុីហ្វាឆាយ» រកសុីមានបាន មានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ប្រាថ្នាអ្វីសូមអោយបានដូចសម្រេចបំណង ។ សុខ ខេមរា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print