ភ្នំពេញ៖ ហេតុការណ៍អគ្គីភ័យកំពុងឆាប់ឆេះ កើតឡើងកាលវេលាម៉ោង១១ និង០០នាទីថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៦ ដែលស្ថិតនៅបន្ទប់ធ្វើពីដែកប្រក់សង្ក័សីកន្លែងតាមបណ្តោយផ្លូវលំលេខ៤៣០ ស្ថិតនៅក្នុងមន្ទីពេទ្យមិត្តភាព ខ្មែរវៀត សង្កាត់ទន្លេទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អគ្គីភ័យកំពុងឆាប់ឆេះនេះគឺបណ្តាលមកពីអុតធូសែចូលឆ្នាំចិន និងកំពុងតែអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿងទើបពន្លតលបានទាំងស្រុង។
ប្រភពពត័មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងហុយៗពីបន្ទប់ធើ្វពីដែកប្រក់សង្ក័សីខាងលើដោយអណ្តាតភ្លើងតិចៗបានបង្កអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើការនៅក្នុងនោះហើយបានទំនាក់ទំនងទៅនរគបាលមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើងទើបពន្លត់ក៏បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យតែប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់តែ៤គ្រឿងក៏បាញ់ពន្លត់ភ្លើងទៅហើយ។ ប្រភពបានឲ្យដឹងទៀតថា អគ្គិភ័យនេះបណ្ដាលមកពីពួកគាត់អុតធូសែចូលឆ្នាំចិន តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះទាំងស្រុង។
...