ខេត្តកណ្តាលៈ ករណីភ្លើង
ឆេះផ្ទះប្រជាពលរដ្ឋទាំងរសៀលចំថ្ងែសែនចិននៅស្រុកស្អាង កាលពី
ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៦វេលាមោ៉ង១៥និង៣០នាទីរសៀល ឋិតនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ភួង ថាន ភេទស្រី អាយុ៥៦ឆ្នាំក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាៈ សំភារះខូចខាតរួមមានៈ ផ្ទះទទឹង៧មគុណ៩ម ប្រក់សុីប្រូ ជញ្ជាំងក្តារខាងក្រោមរៀបថ្ម បានខូចខាតទាំងស្រុង ក្នុងនោះ មានលុយខ្មែរចំនួន១០០០០០០រៀល
លុយដុល្លាចំនួន៣០០០ដុល្លា
ខ្សែកមាសចំនួន៣ជីរកមិនទាន់ឃើញ។
សមត្ថកិច្ចបានបន្តថាៈនៅថ្ងៃកើតហេតុម្ចាស់ផ្ទះបាននៅដេកលេងក្រោមផ្ទះបានឃើញចៅប្រុសកាន់ធូបលេងគាត់ក៌បានស្រែកប្រាប់ថា
កុំលេងប្រយត័្នភ្លើងឆេះផ្ទះបាន
មួយសន្ទុះក្រោយមកក៏មានភ្លើងឆេះចេញពីបន្ទប់ខាងលើគាត់បានស្រែកអោយអ្នកភូមិ
ជួយបុ៉ន្តែជួយមិនទាន់ដោយភ្លើងឆេះខ្លាំងពេកហើយមានខ្យល់ខ្លាំងផង។ តុង ឡេង
...