ភ្នំពេញៈ ពិតជាមានករណីកើតឡើងបែបសហាវមែនឃាតករចាប់ក្មេងស្រីអាយុ១៥ឆ្នាំរំលោភរួចសម្លាប់ចោលទំលាក់បឹងទាំងអាក្រាធកាយកាលពីវេលាម៉ោង២១:៣០នាទីថ្ងៃទី០៧.០២.២០១៦នៅចំនុចក្រុមទី៣៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌបានអោយនគរដ្រេហ្គនដឹងថាៈករណី រំលោភសំលាប់ក្មេងស្រី រងគ្រោះឈ្មោះស្រី ពៅ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ស្រុកកំចាយមារខេត្តព្រៃវែង(ស្លាប់)។ រីឯម្តាយឈ្មោះ ជួប សារី អាយុ៣៥ឆ្នាំ មុខរបរលក់កាហ្វេ.ស្នាក់នៅស្រុកកំចយមាខេត្តព្រៃវែង ។ មុនពេលកើតហេតុខ្លួនបានពីរនាក់ម្តាយនិងកូនមកលេងផ្ទះបងប្អូន នៅចំនុចកើតហេតុខាងលើ ហើយក្រោយមកក៏បានបាត់កូន បង្កអោយមានការភ្ញាក់ផ្អើលដល់ជិតខាងនំាគ្នាដើររកក៏ប្រទះឃើញកូនស្រីស្លាប់នៅមាត់ទឹកទន្លេដោយអាក្រាធកាយផ្នែកខាងក្រោម។ បច្ចប្បន្នជនរងគ្រោះត្រូវខាងសមត្ថកិច្ចជំនាញធ្វើកុសល្យវិច្ច័យ ដើម្បីប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងបន្តនិតិវិធីសើុបអង្កេតស្រាវជ្រាវរកមុខសញ្ញាឃាតករដ៏ឃោរឃៅនេះ៕ សុខ ខេមរា







